អានតួអត្ថបទ
កម្ពុជា-សង្គម

មេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា ទទូចឲ្យរដ្ឋាភិបាលតម្រូវឲ្យថៅកែដាក់ប្រាក់តម្កល់មុននិងបើករោងចក្រ

កម្មកររោងចក្រកាត់ដេរ ខេនធឺរ៉េនប្រមាណជា៣០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ បាននាំគ្នាដើរហែរក្បួនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីស្នើឲ្យតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិ និងអគារដើម្បីទូទាត់សំណងដល់កម្មករ បន្ទាប់ពីថៅកែរោងចក្របានបិទទ្វារដោយមិនមានការទទួលខុសត្រូវ។ ក្រុមកម្មករ ក៏បានដង្ហែរក្បួនទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដើម្បីស្វែងរកអន្តរាគមន៍។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានប្រាប់វិទ្យុបារាំង RFI ថាអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលគួរជម្រុញការដោះស្រាយរឿងនេះ ដើម្បីឲ្យកម្មករទទួលបានអត្ថប្រយោជន៍ ពីការបិទរោងចក្រ ខណៈដែលជីវភាពរបស់ពួកគេរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយពួកគេបានដេកយាមនៅមុខរោងចក្រចាប់តាំងពីមុនចូលឆ្នាំខ្មែរមកម្ល៉េះ។ តាមលោក ប៉ាវ ស៊ីណា រដ្ឋាភិបាលគួរតែឲ្យអ្នកវិនិយោគតម្កល់ប្រាក់កំរិតណាមួយ មុននឹងធ្វើអាជីវកម្ម ដើម្បីយកថវិកានេះដោះស្រាយជូនកម្មករនៅពេលថៅកែរត់។ 

កម្មកររោងចក្រកាត់ដេរ ខេនធឺរ៉េនប្រមាណជា៣០០នាក់ បាននាំគ្នាដើរហែរក្បួនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីស្នើឲ្យតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិ និងអគារដើម្បីទូទាត់សំណងដល់កម្មករ
កម្មកររោងចក្រកាត់ដេរ ខេនធឺរ៉េនប្រមាណជា៣០០នាក់ បាននាំគ្នាដើរហែរក្បួនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីស្នើឲ្យតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិ និងអគារដើម្បីទូទាត់សំណងដល់កម្មករ © សហជីព Union
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ