អានតួអត្ថបទ
កម្ពុជា-សង្គម

ជាង១ម៉ឺនក្បាលដីត្រូវបានសង្គ្រោះពីសំណង់ខុសច្បាប់តំបន់អង្គរ

ប្រជាពលរដ្ឋរស់នៅលើសំណង់ខុសច្បាប់តំបន់រមណីយដ្ឋានអង្គរចំនួន៦៩៨ គ្រួសារស្មើនឹង៧២,៤៨ភាគរយហើយ ស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិ រុនតាឯក។ ចំនួននេះត្រូវបានផ្ទៀងផ្ទាត់រាប់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់នៅថ្ងៃទី២៤សីហា។ នៅក្នុងសន្និសីទកាសែតដោយឡែកនៅថ្ងៃនេះដែរ លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងដែនដីបានគូសបញ្ជាក់ថា ផ្ទៃដីចំនួនជាង១ម៉ឺនក្បាលដីត្រូវបានសង្គ្រោះយកមកវិញ។

លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងដែនដី
លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងដែនដី © FB
ផ្សាយពាណិជ្ជកម្ម
02:06

សូមស្ដាប់លោក សេង ឡូត៖

សូមជម្រាបជូនថា ក្រសួងដែនដីកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ