អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង៖ ល្បែងឡូតូ ជល់មាន់ ខុសច្បាប់ អាជ្ញាធររាជធានីខេត្តត្រូវបង្រ្កាបទាំងអស់

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីជជែកពីផែនការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងលេចរូបឆោមយ៉ាងអនាធិបតេយ្យក្នុងសង្គម។ លោក ស ខេង បានអះអាងនៅក្នុងកិច្ចប្រជុំនោះថា ល្បែងស៊ីសងខុសច្បាប់ក្នុងប្រទេសកម្ពុជា បានក្លាយទៅជាមេរោគមហារីក ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសជួយដូរមនុស្ស។ តាមលោក ស ខេង គឺអាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់បង្រ្កាបប្រភេទល្បែងស៊ីសងដែលខុសច្បាប់ រួមទាំងល្បែងឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញជាដើម។

ប្រជាជនលេងល្បែងស៊ីសងខុសច្បាប់នៅតាមតៀមកាហ្វេ
ប្រជាជនលេងល្បែងស៊ីសងខុសច្បាប់នៅតាមតៀមកាហ្វេ © FB
ផ្សាយពាណិជ្ជកម្ម
02:04

សូមស្តាប់ការលើកឡើងរបស់លោក ស ខេង៖

គួរបញ្ជាក់ថា យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ បានធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍កន្លងទៅបានចេញបទបញ្ជាដាច់ណាត់ ឲ្យមន្ត្រីនៅមូលដ្ឋានទាំងអស់យកចិត្តទុកដាក់បង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដោយគ្មានការលើកលែង ហើយប្រសិនបើអភិបាលរាជធានី-ខេត្ត ឬអាជ្ញាធរណាមិនអនុវត្ត ប្រមុខរដ្ឋាភិបាលព្រមានថា នឹងដកចេញពីតំណែងតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ