អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស៊ុន ចាន់ថុល៖ ទោះផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាគម្រោងផ្លូវមួយខ្សែក្រវ៉ាត់របស់ចិន តែកម្ពុជាមិនជំពាក់បំណុលចិនដូចប្រទេសមួយចំនួន

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធនេះ​ បានបញ្ជាក់ថា កម្ពុជាមិនធ្លាក់ទៅក្នុងបំណុលចិនវ័ណ្ឌកដូចប្រទេសស្រីលង្កា ឬប្រទេសមួយចំនួនឡើយ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការយ៉ាងដូច្នេះ គឺអំឡុងពេលដែលលោកចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋសាងល្បងនៅដើមខែតុលាខាងមុខ រយៈពេលមួយខែ។ បើតាមការបញ្ជាក់គឺ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលបណ្តាអ្នកតាមដាននយោបាយ និងសារព័ត៌មានអន្តរជាតិធំៗ បានចាត់ទុកថា ជាគម្រោងដែលធ្វើឲ្យប្រទេសមួយចំនួនជំពាក់បំណុលចិនវ័ណ្ឌក ដូចជាស្រីលង្កាជាដើម។ ក៏ប៉ុន្តែសម្រាប់លោក ស៊ុន ចាន់ថុល គឺរាល់ការខ្ចីបំណុលចិន រដ្ឋាភិបាលបានគិតគូរយ៉ាងម៉ត់ចត់​ ហើយការខ្ចីនេះ ក៏កម្ពុជាអាចធ្វើតទៅទៀតបាន ដ្បិតបំណុលកម្ពុជាជំពាក់បរទេសនៅក្រោម៣០%។

ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ © Internet
ផ្សាយពាណិជ្ជកម្ម
03:02

សូមស្តាប់ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ