អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងជួសជុលផ្លូវជាតិលេខ ៤ នឹងចាប់ផ្ដើមពេញលេញនៅចុងខែតុលានេះ

លោក ​គង់ វិមាន​ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​នៅថ្ងៃទី១០​ ខែតុលា ​ឆ្នាំ ២០២២ ​បាន​ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​RFI​ ថា ​ការជួសជុល​ផ្លូវ​ជាតិ​លេខ ៤ ​នឹង​ត្រូវ​ដំណើរការ​ពេញលេញ​ឡើងវិញ ​បន្ទាប់​ពីមាន​ការអាក់ខាន​មួយ​រយៈ​កន្លង​មក​ ដោយ​សារ​ការ​ធ្លាក់​ភ្លៀងនៅ​រដូវវស្សា។​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​រូប​នេះបន្ដថា​ ការ​កកស្ទះចរាចរណ៍​នៅផ្លូវជាតិ​លេខ ៤​ នឹង​មាន​ការកាត់​បន្ថយ​ បន្ទាប់​ពីដាក់​ឱ្យ​ដំណើរ​ការជាផ្លូវ​ការ​នូវ​ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ​នាខែវិច្ឆិកា​ខាង​មុខ​នេះ។​

ផ្លូវជាតិលេខ ៤ (រូបតំណាង)
ផ្លូវជាតិលេខ ៤ (រូបតំណាង) © FB/MOI
ផ្សាយពាណិជ្ជកម្ម
01:26

សូមស្ដាប់ការលើកឡើងរបស់ លោក គង់ វិមាន៖

 

គួរជម្រាបជូនថា បច្ចុប្បន្ននេះ នៅផ្លូវជាតិលេខ ៤ ពីចំណុច ចោមចៅទៅដល់ស្រុកអង្គស្នួល ខេត្តកណ្ដាល មានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសនៅពេលព្រឹក ពេលថ្ងៃត្រង់ និងពេលរសៀល ដោយសារជាទីប្រជុំជន និងមានបណ្ដុំរោងចក្រ។ នេះបើតាមការលើកឡើងលោក គង់ វិមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ