អានតួអត្ថបទ
កម្ពុជា-សង្គម

ធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកាសអនុគ្រោះដល់អ្នកខ្ចីប្រាក់ដែលប៉ះពាល់ដោយសារទឹកជំនន់

សមាគមនធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ យោគយល់ និងអនុគ្រោះ ដល់អតិថិជនដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដោយអនុវត្តតាមលក្ខខណ្ឌមួយចំនួនដែលបានបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ ការអនុគ្រោះនេះ ធ្វើឡើងតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ។

ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្ដីថ្លែងការណ៍រួមរបស់សមាគមនធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា សមាគមន៍ទាំងពីរសម្រេចយល់ព្រមយោគយល់ និងអនុគ្រោះដល់អ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ពីទឹកជំនន់ តាមរយៈការរៀបចំឥណទានឡើងវិញ តបតាមការអំពាវនាវរបស់រដ្ឋាភិបាល និងតាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហការក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញតាមលក្ខខណ្ឌចំនួន ៩ចំណុច ដែលលក្នុងនោះរួមមាន ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ និងការពន្យារឥណប្រតិទាន​ជាដើម។  នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ។

បើតាមសេចក្ដីថ្លែងការណ៍រួមរបស់សមាគមនធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ សមាជិកសមាគមទាំងពីរនឹងពិចារណាទៅលើការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ បានអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ផ្ដល់នូវការអនុគ្រោះ សម្រាប់អ្នកដែលទទួលផលប៉ះពាល់ ពីគ្រោះទឹកជំនន់ តាមរយៈនៃការពន្យារពេលសម្រាប់ការសង, បន្ធូរបន្ថយការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ។ បើតាមលោកនាយករដ្ឋមន្ដ្រី ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨% ឬស្មើនឹង​ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ