អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អ្នកវិភាគ៖ ការចូលជាសមាជិកអាស៊ាន ជាចំណុចសំខាន់នៃទស្សនកិច្ចរបស់ប្រធានាធិបតីទីម័រឡេស្តេនៅកម្ពុជា

 តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ប្រធានាធិបតីនៃប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត លោក ចូហ្សេ ម៉ានុយអែល រ៉ាមូស(JOSÉ MANUEL RAMOS-HORTA) បានចាប់ផ្តើមធ្វើទស្សកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលានេះ។ កម្ពុជា-ទីម័រឡេស្តេ នឹងចុះហត្ថលេខាលើឯកសារចំនួន២ ទាក់ទងទៅនឹងវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវ ក៏ប៉ុន្តែអ្នកតាមដាននយោបាយយល់ថាបញ្ហាបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ានថ្មីជាបញ្ហាចំបង ខណៈដែលទស្សនកិច្ចនេះធ្វើឡើង៣សប្តាហ៍មុនកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។ 

កម្ពុជា-អាស៊ាន ២០២២
កម្ពុជា-អាស៊ាន ២០២២ © FB/MFAIC
ផ្សាយពាណិជ្ជកម្ម

ឯកសារទ្វេភាគីចំនួនពីរ​រួមមានកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត នឹងត្រូវចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ចូហ្សេ ម៉ានុយអែល រ៉ាមូស(JOSÉ MANUEL RAMOS-HORTA) ប្រធានាធិបតីនៃប្រទេសទីម័រឡេស្តេនៅកម្ពុជា។

ទោះជាមានរបៀបវារៈដាក់លើកតុសម្រាប់ចុះហត្ថលេខាហើយក្តី ក៏អ្នកតាមដាននយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ឃើញថាបញ្ហាចំបងនៃទស្សនកិច្ចរបស់ប្រមុខរដ្ឋទីម័រខាងកើត គឺមានខ្លឹមសារសំខាន់ផ្សេងពីនេះ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានយល់ឃើញថាការជ្រោមជ្រែងរបស់កម្ពុជាក្នុងការជំរុញឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ាន គឺជាចំណុចសំខាន់អំឡុងពេលទស្សនកិច្ចនេះ។ លោកថា កម្ពុជានឹងទទួលបានជោគជ័យ ព្រមទាំងទទួលបានការគាំទ្រគ្នាលើឆាកអន្តរជាតិ ប្រសិនបើទីម័រខាងកើតអាចចូលជាសមាជិកអាស៊ានបានតាមការជួយជំរុញរបស់កម្ពុជា អំឡុងពេលប្រទេសនេះធ្វើជាប្រធានអាស៊ាន។

សូមបញ្ជាក់ថាទស្សនកិច្ចរបស់លោក ចូហ្សេ ម៉ានុយអែល រ៉ាមូស ធ្វើឡើងនៅសល់មិនដល់១ខែទៀតផង ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាលើកនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទីម័រខាងកើត ដែលប្រទេសកោះដ៏តូចនេះបានចូលរួមជាសមាជិកសង្កេតការណ៍អស់ពេលជាយូរមកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ