អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងជួញដូរមនុស្សដែលកើតមាននៅកម្ពុជាត្រូវបានលើកបង្ហាញជាថ្មីនៅក្នុងទំព័រកាសែតបរទេស

សារព័ត៌មាន​បរទេស​World​crunch​ នៅថ្ងៃទី​២៥តុលានេះ ​បាន​ចុះផ្សាយ​អត្ថបទក្រោម​ចំណង​ជើងថា​« កម្ពុជា​បាន​ក្លាយ​ជាមណ្ឌល​នៃការឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ប្រចាំអាស៊ី»។​ សារព័ត៌មាន​មួយ​នេះក៏​រាប់បញ្ចូល​ផងដែរ​ ការធ្វើ​ពលកម្ម​ដោយបង្ខំ​ និង​ការជួញ​ដូរ​មនុស្ស​នៅកម្ពុជា​ដែល​ប្រទេស​ចិននៅពីក្រោយ​។​ ប៉ុន្តែយ៉ាង​ណាមិញ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អះអាងថា​ មិន​ចម្លែក​ចិត្ត​ជាមួយ​នឹង​ការចុះផ្សាយ​នេះឡើយ​ដោយ​សំអាងថា​ រដ្ឋាភិបាល​កំពុង​សកម្ម​ក្នុង​ការស្ដារ​បញ្ហានេះ​និង​បាន​ចាត់ទុកថា​ កា​ររំលេច​បញ្ហា​ផ្សេងៗ​ទៅជាមួយ​ដើម្បី​តែបន្ទុះ​បង្អាប់​កម្ពុជា​នៅលើឆាកអន្តរជាតិ​តែប៉ុណ្ណោះ។ ​

ផ្លូវឆ្លងកាត់កាស៊ីណូ Foduna និងសណ្ឋាគារ ដែលជាកាស៊ីណូរបស់ជនជាតិចិននៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា
ផ្លូវឆ្លងកាត់កាស៊ីណូ Foduna និងសណ្ឋាគារ ដែលជាកាស៊ីណូរបស់ជនជាតិចិននៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា © Jack Kurtz/ZUMA
ផ្សាយពាណិជ្ជកម្ម

កម្ពុជាត្រូវបានចុះផ្សាយក្នុងអត្ថបទព័ត៌មានជាច្រើនក្នុងឆ្នាំនេះពាក់ព័ន្ធ ករណីឆបោកតាមប្រព័ន្ធអ៊ីនធើណេត ការធ្វើពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស។ នេះជាកំណត់សម្គាល់ដែលបានលើកឡើង នៅក្នុងអត្ថបទព័ត៌មាន Worldcrunch ចុះផ្សាយនៅថ្ងៃអង្គារទី២៥តុលានេះ ដោយមានចំណងជើងថា «របៀបដែលកម្ពុជា ក្លាយជាមណ្ឌលនៃការឆបោកតាមប្រព័ន្ធអនឡាញប្រចាំអាស៊ី។  

បើតាមសារព័ត៌មានដដែល ហេតុផលចម្បងដែលនាំឲ្យកើតមានរូបភាពនេះ គឺដើម្បីផលចំណេញសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយកម្ពុជាបានលក់អចលនទ្រព្យទៅជនជាតិចិនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើស និងបានចាត់ទុកគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែលនាំមកជាមួយលំហូរអាជីកម្មផ្លូវភេទ ល្បែងស៊ីសង គ្រឿងញៀនពីសំណាក់ជនជាតិចិន ចូលក្នុងប្រទេសកម្ពុជា។

World​crunch ក៏បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនទៀតថា ការរីកដុះដាលនៃបទល្មើសដូចបានរៀបរាប់ខាងលើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីមួយចំនួនទៀតជាអ្នកទទួលផលចំណេញពីបទល្មើសទាំងនេះ ទើបនាំឲ្យបទល្មើសរីកដុះដាលនៅក្នុងប្រទេស។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា បានការពារគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែលសារព័ត៌មាន World​crunch ទាញភ្ជាប់នឹងភាពអសកម្មដែលកំពុងតែកើតមាននៅកម្ពុជា។ ផ្ទុយទៅវិញគម្រោងនេះជាគម្រោងអន្តរជាតិដ៏ធំមហិមាហើយកម្ពុជាទទួលបានផលពីនេះយ៉ាងច្រើនសន្ធឹក ហើយការទាញភ្ជាប់ក្រុមគ្រួសារនាយករដ្ឋមន្ត្រីទៅជាមួយមានទិសដៅក្នុងវាយប្រហារផ្នែកនយោបាយប៉ុណ្ណោះ។  បើតាមលោក ផៃ ស៊ីផាន អាជ្ញាធរកម្ពុជាកំពុងរុលទៅមុខក្នុងការទប់ស្កាត់ការប្រើប្រាស់កម្ពុជាជាទីតាំងជួញដូរមនុស្សនិងទប់ស្កាត់បញ្ហាមួយចំនួនទៀត។

យោងតាមវីដេអូឯកសារផលិតដោយ Aljazeera នៅខែកក្កដាឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេស នៅភាគខាងលិចខេត្តពោធិ៍សាត់ តាមការពិត ត្រូវបានជួលសម្រាប់ជនបរទេស ដើម្បីជាទីតាំងនៃ ការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត។ ជុំវិញការចុះផ្សាយរបស់បណ្ដាសារព័ត៌មានបរទេសលោក ហ៊ុន សែន ធ្លាប់និយាយនៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា រូបភាពរបស់កម្ពុជា មានពីរ គឺកម្ពុជាពិត និងកម្ពុជានៅលើបណ្ដាញសារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ