អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចគ្រោងដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលគន្លឹះនៅសប្ដាហ៍ក្រោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យប្រើប្រាស់ ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger(CamDL) នៅសប្ដាហ៍ក្រោយនេះ។ CamDL ត្រូវបានបង្កើតឡើងក្នុងគោលបំណងការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ ជំរុញឱ្យមានសុចរិតភាពហិរញ្ញវត្ថុ និងកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ នេះបើតាមក្រសួងសេដ្ឋកិច្ច។ 

ការដាក់ឱ្យប្រើប្រាស់ ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger(CamDL) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការដាក់ឱ្យប្រើប្រាស់ ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger(CamDL) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានកម្រាស់៣ទំព័រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យដំណើរការ ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ឬហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ នៅក្នុង "វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។

បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន CamDL ត្រុវបានបង្កើតឡើងសម្រាប់សាធារណជនតេស្ដ សិក្សាស្វែងយល់ ដកបទពិសោធន៍ និងអភិវឌ្ឍកម្មវិធីបែប 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ។ គោលបំណងនៃការបង្កើត CamDL នេះឡើង គឺដើម្បីដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងឧស្សាហកម្ម។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះបន្ដថា ថ្នាលឌីជីថលគន្លឹះនេះ នឹងរួមចំណែកការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ ជំរុញឱ្យមានសុចរិតភាពហិរញ្ញវត្ថុ និងកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

វិស័យដែលអាចប្រើប្រាស់ CamDL រួមមាន វិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ និងសាធារណជន។

ចំពោះការប្រើប្រាស់ សម្រាប់វិស័យសាធារណៈ អាចធ្វើការការសម្គាល់អតិថិជនឌីជីថល ការចុះបញ្ជីមូលដ្ឋាន ការចេញនិងផ្ទៀងផ្ទាត់ឯកសារ និងការបោះត្រាឌីជីថល។ ចំពោះសហគ្រាស អាចប្រើប្រាស់ប្រព័ន្ធតាមដាន សារពើភ័ណ្ឌនិងការកក់ កម្មវិធី Web 3.0 និងកម្មវិធីគំរូ Tokenomic។ ចំណែកសារធារណជនទូទៅ អាចប្រើប្រាស់នូវ អត្តសញ្ញាណវិមជ្ឈការ ការគ្រប់គ្រងអត្តសញ្ញាណ Custody និង Non-Custody កម្មវិធីដែលមានភាពអនាមិកនិងឯក ជនភាព និងកម្មវិធីដែលអ្នកប្រើប្រាស់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន។

គួរជម្រាបជូនថា ការដាក់ឱ្យដំណើរការ CamDL គឺជាផ្នែកមួយដែលត្រូវបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ