អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន៖ រយៈពេល៣ឆ្នាំនេះសេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​លើក​ឡើងថា​ សេដ្ឋកិច្ច​អាស៊ាន​កំពុង​ងើប​ឡើង​វិញ​ក្នុង​រយៈពេល​៣ឆ្នាំនេះ ​ជាមួយ​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)​ ក្នុង​អត្រា ​៣.១% ​ក្នុង​ឆ្នាំ​២០២១​ ជា​មួយ​នឹង​ការរំពឹងទុក​ ៥.៣% ​ឆ្នាំ២០២២ ​និង​៤.៩% ​ក្នុង​ឆ្នាំ​២០២៣។​ ការ​ថ្លែង​ដូច្នេះ​នៅក្នុង​កម្មវិធី​បើក​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន​ឆ្នាំ២០២២​ ដែល​ធ្វើឡើង​នៅសណ្ឋាគារ​សូហ្វីតែលភូគីត្រា​ភ្នំពេញ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ។ ​ទន្ទឹមគ្នា​ដែរ​ លោក​ ហ៊ុន សែន​ ថា​ក្នុង​នាម​ជាប្រធាន​អាស៊ាន​ឆ្នាំនេះ ​កម្ពុជា​ក៏បាន​កំណត់​បន្ថែម​នូវគោលដៅ​យុទ្ធសាស្រ្ត​ចំនួន​៤ផងដែរ​។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ © FB/SPM
ផ្សាយពាណិជ្ជកម្ម
02:03

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ