អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន៖ អាស៊ានមិនមែនជាកូនជឹងរបស់អ្នកណាទេ ហើយកម្ពុជាក៏មិនយកសាំងទៅចាក់លើភ្លើងឡើយ

ឆ្លើយតប​ទៅនឹង​សំណួរ​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ម្សិលមិញ​នៅវិមាន​សន្តិភាព​ ដែល​ថាការ​ទទួល​យក​អ៊ុយក្រែន​ជាដៃ​គូ​សន្ទនា​របស់​អាស៊ាន​អាច​នឹង​ធ្វើឲ្យ​រុស្ស៊ីខឹង​សម្បារ​ឬយ៉ាង​ណានោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់ថា​អាស៊ាន​មិន​មែន​ជាកូន​ជឹង​របស់​អ្នកណាឡើយ។​ លោក ហ៊ុន សែន​ បាន​ឆ្លើយ​តបទៅ​នឹង​សំណួរ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហាអ៊ុយក្រែន​នេះ ​ថាកម្ពុជា​នឹង​មិន​យក​សាំងទៅ​ចាក់​លើភ្លើង​ទេ​ ដែលការ​លើក​ឡើងនេះ​សំដៅទៅ​លើជំនួយ​យោធា​ដល់​អ៊ុយក្រែន​ អំឡុង​ពេល​ដែល​អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​ការ​ឈ្លានពាន​របស់រុស្ស៊ី។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខ​ការទូត​​អ៊ុយក្រែន​លោក​ឌីមីត្រូ គូលីបា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខ​ការទូត​​អ៊ុយក្រែន​លោក​ឌីមីត្រូ គូលីបា © FB/SPM
ផ្សាយពាណិជ្ជកម្ម
01:59

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមរំលឹកថាកម្ពុជា ថ្វីត្បិតតែមិនមានការផ្តល់ជាអាវុធទៅកាន់អ៊ុយក្រែនមែន ក៏ប៉ុន្តែក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ កម្ពុជាបានចូលរួមជាប្រទេស Co-sponsors បោះឆ្នោតថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅអង្គការសហប្រជាជាតិដល់ទៅ២ដងផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ