អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ក្រសួងព័ត៌មានថា ការមិនឱ្យអ្នកកាសែត VOA និងVOD ចូលក្នុងសន្និសីទកាសែតរបស់លោកហ៊ុន សែន ព្រោះកន្លែងមានកំណត់

អ្នកកាសែតមកពីស្ថាប័ន VOA និងVOD ត្រូវបានបដិសេធមិនឱ្យចូលរួមយកព័ត៌មាន ក្នុងសន្និសិទកាសែតបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យទី១៣វិច្ឆិកា។ នេះតាមសេចក្តីថ្លែងការណ៍រួមរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មាន CamboJa និងក្លឹបអ្នកកាសែតបរទេសនៃកម្ពុជាដែលចេញផ្សាយនៅរសៀលថ្ងៃចន្ទនេះ។ ស្ថាប័នទាំង៣បានអំពាវនាវដល់ក្រសួងព័ត៌មានឱ្យពន្យល់លើបញ្ហានេះ។ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ឱ្យដឹងថា នេះគឺដោយសារកន្លែងមានកំណត់ ហើយអ្នកកាសែតត្រូវបានជ្រើសរើសតាមគោលការណ៍។ បើតាមលោក ផុស សុវណ្ណ អ្នកកាសែតនៅតែទទួលបានព័ត៌មានយកមកចុះផ្សាយ ទោះជាមិនបានចូលយកព័ត៌មានដោយផ្ទាល់។ 

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ © FB
ផ្សាយពាណិជ្ជកម្ម
01:45

សូមស្ដាប់ លោក ផុស សុវណ្ណ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ