អានតួអត្ថបទ
កម្ពុជា-កីឡា

លោក វ៉ាត៉ ចំរើន៖ រដ្ឋាភិបាលមានថវិការគ្រប់គ្រាន់សម្រាប់រៀបចំស៊ីហ្គេម ខណៈការអំពាវនាវវិស័យឯកជនចូលមូលនិធិជាការចូលរួមចំណែកបន្ថែមប៉ុណ្ណោះ

លោក វ៉ាត់ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​ ប្រាប់វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃទី​១ ធ្នូ​នេះថា ​ការអំពាវនាវ​រដ្ឋាភិបាល​ដល់​វិស័យឯកជន​ ក្រុមហ៊ុន ​សហគ្រាស ​និងសប្បុរសជន​ ឱ្យ​ចូល​រួម​ផ្ដល់​មូលនិធិ​ គឺ​ដើម្បី​ជាការ​ចូលរួម​ចំណែក​បន្ថែម​តែប៉ុណ្ណោះ។ ​លោកអះអាង​ថា​ រដ្ឋាភិបាល​មានថវិការ​គ្រប់គ្រាន់​សម្រាប់​រៀបចំការ​ប្រកួត​កីឡាស៊ីហ្គេម​រួចទៅហើយ។​​

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ © FB/CAMSOC
ផ្សាយពាណិជ្ជកម្ម
02:11

សូមស្ដាប់ការពន្យល់របស់លោក វ៉ាត៉ ចំរើន៖

គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ ចំណុចគន្លឹះចំនួន ៧ចំណុច ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កាលពីថ្ងៃទី៣០ វិច្ឆិកា នៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ