អានតួអត្ថបទ
ជីវចម្រុះ COP15

សហគមន៍ការពារព្រៃឈើកម្ពុជានៅសន្និសីទអន្តរជាតិស្តីពីជីវចម្រុះ COP15 នៅទីក្រុងម៉ុងរ៉េអាល់

នៅក្នុង​សន្និសីទអន្តរជាតិស្តីពីប្រព័ន្ធជីវចម្រុះ នៅទីក្រុងម៉ុងត៍រ៉េអាល់ ប្រទេស​កាណាដា បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគតិច កំពុង​តែ​ព្យាយាម​យ៉ាងសកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ មិនត្រឹមតែ​គិតគូរ​អំពី​ផលវិបាក ដែល​កើតឡើង​ដោយសារ​ការសឹករិចរឹល ឬ​បាត់បង់​ប្រព័ន្ធ​ជីវចម្រុះ​នោះទេ ក៏ប៉ុន្តែ ក៏ត្រូវ​គិតគូរផងដែរ ដាក់​បញ្ចូល​តួនាទី​របស់​ជនជាតិ​ដើម​ភាគតិច និង​ប្រជាជន​មូលដ្ឋាន ទៅ​ក្នុង​យន្តការ​ការពារ​ជីវចម្រុះ។

ពីឆ្វេងទៅស្តាំ លោកស៊ុត សាវន តំណាងសហគមន៍ព្រៃឈើព្រះរកា ព្រះតេជព្រះគុណ ថូ ធូរស់ តំណាងសង្ឃសហគមន៍រុក្ខាវ័ន និង​លោក​ហឿន សុភាព តំណាង​សហគមន៍ព្រៃឡង់ នៅទីក្រុង​ម៉ុងរ៉េអាល់
ពីឆ្វេងទៅស្តាំ លោកស៊ុត សាវន តំណាងសហគមន៍ព្រៃឈើព្រះរកា ព្រះតេជព្រះគុណ ថូ ធូរស់ តំណាងសង្ឃសហគមន៍រុក្ខាវ័ន និង​លោក​ហឿន សុភាព តំណាង​សហគមន៍ព្រៃឡង់ នៅទីក្រុង​ម៉ុងរ៉េអាល់ © Lucile Gimberg / RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បទសម្ភាសន៍​ជាមួយ លូស៊ីល ហ្គីមប៊ែរ (Lucile Gimberg) អ្នកយកព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ លោកស៊ុត សាវន មក​ពី​សហគមន៍​ព្រៃឈើ​ព្រះរកា ក៏ដូចជា​លោក ហឿន សុភាព មកពី​សហគមន៍​ព្រៃឡង់ ដែល​កំពុង​មាន​វត្តមាន​នៅ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រព័ន្ធ​ជីវចម្រុះ​នៅ​ម៉ុងរ៉េអាល់​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ថា នៅ​ពេល​ដែល​តំបន់​ព្រៃឈើ​ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ ជនជាតិ​ដើម​ភាគតិច និង​ប្រជាជន​នៅ​មូលដ្ឋាន បែរជា​ត្រូវ​រដ្ឋាភិបាល​​ផាត់ចេញ ហាមឃាត់​លែង​ឲ្យ​ចូលរួម​ល្បាត​ ការពារ​ព្រៃឈើ​ទៅវិញ។

01:14

ប្រសាសន៍របស់​លោក ស៊ុត សាវន និងលោក ហឿន សុភាព

សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ក៏ដូចជា ប្រជាជន​ដែល​រស់​នៅ​តាម​មូលដ្ឋាន ការ​ការពារ​ព្រៃឈើ​ វា​គឺ​ជា​រឿង​សំខាន់ ពីព្រោះ​ថា នៅពេល​ដែល​ព្រៃឈើ​ត្រូវ​បាត់បង់ គឺ​ពួកគេ ដែល​នឹង​ត្រូវ​រង​នូវ​ផលវិបាក​មុនគេ។ ព្រះតេជគុណ ថូ ធូរស់ ប្រធាន​សង្ឃ​សហគមន៍រុក្ខាវ័ន​ បាន​មាន​សង្ឃដីកា​ថា ការបាត់បង់​ព្រៃឈើ វានឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការ​គោរព​ជំនឿ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​នោះផង ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ផងដែរ ចំពោះ​ជីវភាព​របស់​ពួកគេ។

00:29

សង្ឃដីកាព្រះតេជព្រះគុណ ថូ ធូរស់

ចំណែក​លោក​ ហឿន សុភាព មកពី​សហគមន៍​ព្រៃឡង់​​វិញថា ការបាត់បង់​ព្រៃនេះវា​មិនត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ត្រឹមតែ​ប្រជាជន​នៅ​មូលដ្ឋាន​តែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ​ជាពិសេស​ជាងនេះ​ទៅទៀត វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​បរិស្ថាន​នៅលើ​ភពផែនដី​របស់​យើង​ទាំងមូល។

00:34

ប្រសាសន៍របស់​លោក លោក ហឿន សុភាព

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ