អានតួអត្ថបទ
កម្ពុជា-កសិកម្ម

សមាគមន៍​ម្រេចកំពត​មិន​សង្ឃឹម​ពីការនាំ​ចេញ​ម្រេច​ទៅចិន​ ខណៈ​ក្រសួង​កសិកម្ម​ជម្រុញ​ឲ្យចុះបញ្ជីរ

អគ្គនាយកដ្ឋាន​កសិកម្ម​ នៃក្រសួង​កសិកម្ម​ កាលពី​ថ្ងៃទី១២ ​ខែធ្នូ ​ឆ្នាំ​២០២២​នេះ ​បាន​ជំរុញ​ឲ្យម្ចាស់​ចំការម្រេច​ សហគមន៍​កសិកម្ម​ម្រេច​ និង​ម្ចាស់រោងចក្រ​កែច្នៃ ​វេចខ្ចប់​ម្រេច​ ទៅចុះ​បញ្ជីរ​ចម្ការ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ ដើម្បី​នាំចេញ​ម្រេចទៅចិន​។ ​ជុំវិញ​ការ​ជម្រុញ​របស់​ក្រសួង​កសិកម្ម​ដូច្នេះ ​លោក​ ងួន​ ឡាយ​ ប្រធាន​សមាគម​លើក​ស្ទួយ​ម្រេច​កំពត​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃ​ពុធ​នេះថា ​លោកបាន​ផ្សព្វផ្សាយ​ទៅកសិករ​ដាំម្រេច​រួច​ហើយ ​តែចំពោះ​ការ​នាំចេញ​ម្រេច​កំពត​ទៅចិន​នៅ​ពេលខាងមុខ​ លោក​មិន​សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​នាំចេញ​ជោគជ័យ​ឡើយ ​ខណៈម្រេច​កំពត​មាន​តម្លៃ​ខ្ពស់។ ​

លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត
លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត © FB
ផ្សាយពាណិជ្ជកម្ម
01:31

សូមស្ដាប់ការលើកឡើងរបស់លោក ងួន ឡាយ៖

សូមបញ្ជាក់ថារយៈពេល១០ខែ ឆ្នាំ ២០២២នេះ កម្ពុជាបាននាំចេញម្រេចកំពតទៅក្រៅប្រទេសបានប្រមាណ ៦៥ តោន។ តាមប្រធានសមាគមលើកស្ទួយម្រេចកំពត តម្លៃម្រេចកំពតដែលមានម៉ាកសម្គាល់ភូមិសាស្ត្រនេះ គឺមិនមានការប្រែប្រួលអ្វីទេ គឺម្រេចខ្មៅនៅតែមានតម្លៃ១៥ដុល្លារ ក្នុង១គីឡូក្រាម ម្រេចក្រហមមានតម្លៃ២៥ដុល្លារ ក្នុង១គីឡូក្រាម រីឯម្រេចសវិញមានតម្លៃ២៨ ដុល្លារ ក្នុង១គីឡូក្រាម។ ជាទូទៅម្រេចកំពត អាចនាំចេញបានក្នុងរង្វង់ប្រមាណ ៧០តោនក្នុងមួយឆ្នាំៗ លើកលែងតែកាលពីឆ្នាំ២០២១ ម្រេចកំពតសម្រេចបានការនាំចេញសរុបចំនួនជាង១០០តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ