អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​និងតួគី​ឯកភាព​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នាបន្ត​ទៀត​លើការ​អភិវឌ្ឍ​វិស័យពាណិជ្ជកម្ម​ និងផលិតកម្មស្រូវ

សហព័ន្ធស្រូវ​អង្ករកម្ពុជា​ និង​ទីភ្នាក់ងារ​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ​ប្រទេស​តួគី (TIKA)​ ឯកភាព​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្តទៀត​ លើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ និង​ផលិតកម្ម​ស្រូវ។​ ការ​ឯកភាព​គ្នានេះ ​ក្រោយ​ពីការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅប្រទេស​តួគី ​កើនជាង​ ៣ពាន់តោន​ក្នុង​រយៈពេល១១ខែ​ឆ្នាំ២០២២នេះ។ 

កម្ពុជានិងតួគីឯកភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀតលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូ
កម្ពុជានិងតួគីឯកភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀតលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូ © FB
ផ្សាយពាណិជ្ជកម្ម

លោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅច័ន្ទទី១៩ខែធ្នូនេះថា ប្រទេសតួគីតាមរយៈទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការប្រទេសតួគីបាននិងកំពុងសិក្សាលើវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ​តែយ៉ាងណាការសិក្សានេះ មិនទាន់ឈានដល់ការព្រមព្រៀងណាមួយនៅឡើយទេ ដោយសារភាគីតួគីគេត្រូវការសិក្សាពីបញ្ហានេះឲ្យបានច្បាស់លាស់។ នេះបើតាមលោកឧញ៉ា ចាន់ សុឃាំង។

លោកឧញ៉ា ចាន់ សុឃាំង ក៏បានបង្ហាញពីសក្កានុពលវិស័យស្រូវអង្ករកម្ពុជាប្រាប់ទៅឯកអគ្គ​រដ្ឋទូតប្រទេសទួរគីប្រចាំកម្ពុជា ដើម្បីឲ្យអ្នកវិនិយោគតួគីមកវិនិយោគបណ្ដាក់ទុនរកស៊ីលើវិស័យនេះផងដែរ។ ការបង្ហាញបន្ទាប់ពីលោកឧញ៉ាបានលើកអំពីការរីកចម្រើនយ៉ាងលឿន និងបានបង្ហាញលទ្ធផលការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសទួរគីបានកើនដល់ ៣០០០តោន ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២។

សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា និងទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការប្រទេសតួគី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅថ្ងៃទី១៦ធ្នូ ដែលពិធីចុះហត្ថលេខានេះក្នុងគោល​បំណងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ តាមរយៈការបរិច្ចាកនូវម៉ាស៊ីនស្ទូងស្រូវ​ចំនួន ២០គ្រឿង និងឧបករណ៍សម្រាប់បណ្តុះគ្រាប់ពូជដល់សហគមន៍កសិកម្មចំនួន ៥ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងខេត្តតាកែវ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី បាននិងកំពុងអនុវត្តន៍គម្រោង​មួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យអប់រំ គេហកិច្ច  និងការបណ្តុះបណ្តាលកសាងសមត្ថភាព។ នេះគឺជាគម្រោងទី១ របស់ TIKA នៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្ម ហើយទីភ្នាក់ងារបានពិចារណានឹងបន្តជួយដល់សហគមន៍កសិកម្មបន្ថែមទៀតនៅក្នុងកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ