អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន អំពាវនាវឱ្យប្រយុទ្ធប្រឆាំងនឹងអំពើរំលោភបំពានស្រ្ដី និងកុមារ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី១​ ខែមករា​ ឆ្នាំ២០២៣​នេះ ​បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​រំលោភ​បំពាន​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ស្រ្តី ​និង​កុមារី​ ដែល​ជា​សកម្មភាព​ផ្ទុយ​នឹង​សីលធម៌​មនុស្ស។ ​លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដូច្នេះ​នៅ​ក្នុង​ពីធី​សម្ពោធ​អគារ​ស្នាក់​នៅ​ ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ស្ដារនីតិសម្បទា​យុវនារី​ អាហ្វេស៊ីប​ (AFESIP)។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពីធីសម្ពោធអគារស្នាក់នៅ ក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពីធីសម្ពោធអគារស្នាក់នៅ ក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) © FB SPM
ផ្សាយពាណិជ្ជកម្ម
01:14

សូមស្ដាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលសំណើពីប្រធានអង្គការអាហ្វេស៊ីប(AFESIP) ដែលស្នើកុំឱ្យកុមាររងគ្រោះពីការរំលោភបំពានដែលមានអាយុតិចជាង ៥ឆ្នាំ ឡើងតុលាការ ដោយគ្រាន់តែឱ្យមានមេធាវីតំណាងតតាំងក្ដីជំនួសវិញ។ បើតាម​លោក ហ៊ុន សែន ការដែលឱ្យកុមាររងគ្រោះទាំងនោះឡើងតុលាការនាំឱ្យពួកគេមានការភ័យខ្លាច ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តបន្ថែមទៀត។

គួរជម្រាបជូនថា លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​ទី៣១​ខែធ្នូ​នេះ ​បានដក​តំណែង​អភិបាល​រង​ខេត្តកែបមួយរូបភ្លាមៗ ​​ក្រោយ​ពីអភិបាលរងរូបនោះបាន​ប្រព្រឹត្ត​អំពើ​ហិង្សា ​និង​បៀតបៀន​លើ​ស្រ្តី​២រូប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ