អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្រសួង​កសិកម្ម​គ្រោង​បង្កើត​ឃុំ​កសិកម្ម​គំរូ​ចំនួន១០

លោកបណ្ឌិត ​យ៉ង សាំងកុមារ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃទី៤​ ខែមករា​នេះថា ​លោក​កំពុង​រៀបចំ​បង្កើត​ឃុំ​កសិកម្ម​គំរូ​ចំនួន​ ១០​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង ​និង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​ឃុំ ​តាមរយៈ​ការ​ជួយ​ផ្នែក​បច្ចេកទេស ​និង​ដោះស្រាយ​បញ្ហា​ទីផ្សារ​ដល់​កសិករ។​ លោក​បន្ដ​ថា ​បច្ចុប្បន្ន​គម្រោង​នេះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​ឯកសារ​ផ្លូវការ​ និង​កំពុង​ជ្រើសរើស​ធនធាន​មនុស្ស​ក្នុង​ការ​ចូល​រួម​គម្រោង​នេះ ​ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅចុង​ខែមករា​នេះ។ ​តែយ៉ាងណា​លោក​មិន​ទាន់​បាន​សម្រេច​ជ្រើស​រើស​ឃុំទាំង​១០​នោះ​នៅឃុំ​ណានៅ​ឡើយទេ។​

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរៀបចំបង្កើតឃុំកសិកម្មគំរូចំនួន ១០ ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពពលរដ្ឋ
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរៀបចំបង្កើតឃុំកសិកម្មគំរូចំនួន ១០ ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពពលរដ្ឋ © FB
ផ្សាយពាណិជ្ជកម្ម
02:53

សូមស្ដាប់ការលើកឡើងរបស់ លោកបណ្ឌិត យ៉ង សាំងកុមារ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ