អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក​ហ៊ុន សែន៖ កម្ពុជា គ្មាន​សមត្ថភាពផ្តល់​ជំនួយ​យោធា ដល់​អ៊ុយក្រែនទេ!

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា គ្មាន​សមត្ថភាពផ្តល់​ជំនួយ​យោធា ដល់​អ៊ុយក្រែនទេ! ការ​បញ្ជាក់​របស់​លោក​ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជានេះ ជាការបន្ថែមលើ​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឆ្លើយ​តប​នឹងការចុះផ្សាយរបស់​ប្រព័ន្ធផ្សព្វផ្សាយ​បរទេសមួយ​ ដែល​​ថាកម្ពុជា បាន​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ ហើយចំពោះការ​បណ្តុះបណ្តាល​ដោះមីនវិញ ក៏ត្រូវបាន​លោក​ហ៊ុន សែន អះអាងថា ធ្វើឡើង​តាមស្មារតីមនុស្សធម៌សុទ្ធសាធ ដោយ​កម្ពុជាស្វាគមន៍គ្រប់ប្រទេសទាំងអស់ រាប់ទាំងរុស្ស៊ីផង ប្រសិនបើ​ចង់​ទទួលបានចំណេះដឹងពីការដោះមីន ពីកម្ពុជា។​ ការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ទាំងនេះ បានធ្វើឡើង​ ក្នុងពេល​លោក​ចូលរួមជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ ដល់​និស្សិត នៅសាកលវិទ្យាល័យវេស្ទើន នាក្រុង​ភ្នំពេញ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី ២៦មករា​នេះ។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម
02:42

សូមស្តាប់ការលើកឡើងរបស់លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ