អានតួអត្ថបទ
កម្ពុជា-កីឡា

កម្ពុជា​ចំណាយ​ថវិកា​ជាង១២០លាន​ដុល្លារ​ ដើម្បី​រៀបចំ​ស៊ីហ្គេម​ឆ្នាំ២០២៣

នៅក្នុង​សន្និសីទ​កាសែត​ស្តី​ពី​វឌ្ឍនភាព​នៃការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣ ​នៅកម្ពុជា​នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ បាន​ថ្លែង​បញ្ជាក់​ថា​កម្ពុជា​នឹង​ចំណាយ​ថវិកា​ចំនួន​១២៤លានដុល្លារ​ សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២​ ឆ្នាំ​២០២៣​នេះ ​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ។ ​នេះមិន​ទាន់​រាប់​បញ្ចូល​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​ផង​ ដែល​ការ​ប្រកួត​កីឡា​ជនពិការ​អាស៊ាន​ភ្ជាប់គ្នានេះទាមទារ​ឲ្យមាន​ការ​ចំណាយ​ពី៣០​ ទៅ៤០​លាន​ដុល្លារ​បន្ថែម​ទៀត។​ ដោយ​បដិសេធ​ការលើក​ឡើង​មិន​ច្បាស់​លាស់​ពីប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ស្តី​ពី​ថវិកា​ចំណាយ​សម្រាប់​ការ​រៀបចំ​នេះ ​លោក វ៉ាត់ ចំរើន​ បន្ថែម​ថាការ​ចំណាយ​ថវិការបស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​នេះ​ គឺ​ជា​ចំណាយ​ប្រកប​ដោយ​ការសន្សំសំចៃ​ ហើយ​ជាការ​ចំណាយ​ទាបជាងគេ​ ក្នុង​ចំណោម​ប្រទេសដែល​ជាសមាជិក​អាស៊ាន។​

ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម
01:55

សូមស្តាប់ប្រសាសន៍លោក វ៉ាត់ ចំរើន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ