អានតួអត្ថបទ
កម្ពុជា-ទេចរណ៍

កម្ពុជាស្វាគមន៍ទេសចរចិនយ៉ាងកក់ក្តៅ ដោយសារចិនទើបបើកប្រទេសឡើងវិញក្រោយកូវីដ១៩

កាល​ពី​យប់​ថ្ងៃ​ទី៣​ ខែ​មីនា ​ក្រសួង​ទេសចរណ៍​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​រៀប​ចំ​កម្មវិធី​ស្វាគមន៍​ជើង​ហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ China Eastern Airlines ​ចេញ​ពី​ទី​ក្រុង​សៀងហៃ ​ប្រទេសចិន​ ហោះ​ហើរ​ត្រង់​មក​កាន់​ខេត្ត​សៀមរាប​ ដែល​មាន​អ្នក​ដំណើរ​ជន​ជាតិ​ចិន​ចំនួន​ ១៣២នាក់។ ​នេះ​បើ​តាម​ក្រសួង​ទេសចរណ៍។ ​ចាប់​តាំង​ពី​ចិន​បាន​បើក​ប្រទេស​ឡើង​វិញ​ នា​ដើម​ឆ្នាំ​២០២៣​នេះ​ ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ដំណើរ​កម្ពុជា​ជា​បន្ត​បន្ទាប់​ និង​ថែម​ទាំង​មាន​ការ​ទទួល​ស្វាគមន៍​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​នៅ​តាម​ព្រលាន​យន្ត​ហោះ​ជា​បន្ត​បន្ទាប់។​ ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ ឬ​ភ្ញៀវ​ទេសចរ​ចិន​ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ធៀប​នឹង​ទេសចរ​ផ្សេង​ទៀត។​ លោកស្រី​ ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​(CATA)​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ ដោយ​សារ​តែ​ប្រទេស​ចិន​ទើប​តែ​បើក​ប្រទេស​ឡើង​វិញ​ ក្រោយ​វិបត្តិ​កូវីដ១៩​ និង​ជា​ពិសេស​មាន​ជើង​ហោះហើរ​ត្រង់​ពី​តំបន់​ផ្សេងៗ​នៃ​ប្រទេស​ចិន​ ចូល​មក​កម្ពុជា​ ហើយ​ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​ទេសចរ។​

ការស្វាគមន៍ទេសចរចិន
ការស្វាគមន៍ទេសចរចិន © Internet
ផ្សាយពាណិជ្ជកម្ម
01:57

13H00-Quote-Chhay Sivlin-05-03-2023

តាមការព្យាករឆ្នាំ២០២៣ ពីក្រសួងទេសចរណ៍ កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ ៤លាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ ៨០ម៉ឺន ទៅ១លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន ៣០% នៃទេសចរចិនសរុបមកកម្ពុជា។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម ២៥០ជើង/សប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណ ១,៧០០នាក់-១,៨០០នាក់/ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ