អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក អ៊ិន ចាន់នី៖ ការដួលរលំធនាគារនៅអាមេរិក នឹងមិនប៉ះពាល់ដល់ប្រព័ន្ធធនាគារនៅកម្ពុជាឡើយ

ប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចសកលកំពុងប្រឈមទៅនឹងវិបត្តិ ក្រោយពេលដែលធនាគារសហរដ្ឋអាមេរិក ចំនួនបី បានដួលរលំជាបន្តបន្ទាប់គ្នា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការកត់សម្គាល់របស់សេដ្ឋវិទូ និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ។ ក៏ប៉ុន្តែសម្រាប់កម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តរឹងមាំ ដោយមិនបានរងឥទ្ធិពលពីវិបត្តិធនាគារនៅអាមេរិកឡើយ។ តាមលោកបណ្ឌិត អ៊ិន ចាន់ នី នេះក៏ដោយសារប្រព័ន្ធធនាគារជាតិកម្ពុជា មានបទបញ្ញតិ្តតឹងរឹង ហើយអាជីវកម្មស្នូលនៃប្រព័ន្ធធនាគារនៅកម្ពុជា​ ក៏មិនបានពាក់ព័ន្ធនឹងអាជីវកម្មរូបិយប័ណ្ណអេឡិចត្រូនិក ឬ Crypto Currency នោះទេ។

និមិត្តសញ្ញារូបិយបណ្ណរូបិយវត្ថុមាស កាក់ Bitcoin, Ethereum, Litecoin, zcash, ripple ។
និមិត្តសញ្ញារូបិយបណ្ណរូបិយវត្ថុមាស កាក់ Bitcoin, Ethereum, Litecoin, zcash, ripple ។ Nuthawut - stock.adobe.com
ផ្សាយពាណិជ្ជកម្ម
02:21

សូមស្តាប់ការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា៖

សូមជម្រាបថា វិបត្តិធនាគារនៅអាមេរិក កំពុងបង្កការរំជើបរំជួលខ្លាំង នៅលើទីផ្សារភាគហ៊ុនអន្តរជាតិ ក្រោយធនាគារអាមេរិកចំនួន ៣ បានដួលរលំនៅក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ស្ថានភាពបែបនេះ បានញ៉ាំងឲ្យមានការព្រួយបារម្ភថា នឹងក្លាយទៅជាវិបត្តិសេដ្ឋកិច្ចសកល ដូចកាលឆ្នាំ២០០៨។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ