អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក រ៉ុង ឈុន៖ «យើងនឹងវែកមុខឃាតករ និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសនៅពេលគណបក្សភ្លើងទៀនឈ្នះឆ្នោត»

នៅក្នុងឱកាសប្រារព្ធពិធីសូត្រមន្តបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់បាតុករដែលបានស្លាប់បាត់បង់ជីវិតនៅស្តូបជនរងគ្រោះខាងមុខអតីតរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែមីនានេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានលើកឡើងថាគណបក្សភ្លើងទៀននឹងបង្កើតគណៈកម្មការមួយដើម្បីវែកមុខឃាតករដែលបានបោកគ្រាប់បែកចំនួន៤គ្រាប់លើក្រុមបាតុករ និងអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោសតាមច្បាប់ នៅពេលគណបក្សភ្លើងទៀនឈ្នះឆ្នោតនាពេលខាងមុខ។

ពិធីសូត្រមន្តបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់បាតុករដែលបានស្លាប់បាត់បង់ជីវិតនៅស្តូបជនរងគ្រោះខាងមុខអតីតរដ្ឋសភា។
ពិធីសូត្រមន្តបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់បាតុករដែលបានស្លាប់បាត់បង់ជីវិតនៅស្តូបជនរងគ្រោះខាងមុខអតីតរដ្ឋសភា។ © Internet
ផ្សាយពាណិជ្ជកម្ម
02:01

សូមស្តាប់ការលើកឡើងរបស់លោក រ៉ុង ឈុន៖

សូមរំលឹកថាកាលពី២៦ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានបាតុករ១ក្រុម ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលកាលណោះជាប្រធានគណបក្សជាតិខ្មែរបានធ្វើបាតុកម្មទាមទារឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានៅខាងមុខរដ្ឋសភាចាស់ បច្ចុប្បន្នជាតុលាការកំពូល។ ជាអកុសលគ្រាប់បែកចំនួន៤គ្រាប់ ត្រូវបានជនមិនស្គាល់មុខគប់ចូលទៅក្នុងក្រុមបាតុករបណ្តាលឲ្យស្លាប់យ៉ាងហោច១៦នាក់ និងរងរបួសជាង១០០នាក់។ សោកនាដកម្មនេះ គណបក្សប្រឆាំងចាប់តាំងពីអតីតគណបក្សសង្គ្រោះជាតិមក តែងធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ រហូតមកដល់ពេលនេះគឺគណបក្សភ្លើងទៀនធ្វើបន្ត ដោយអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចវែកមុខ និងចាប់ខ្លួនឃាតករពិត និងអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ប៉ុន្តែ២៦ឆ្នាំហើយមិនមានពន្លឺអ្វីឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ