អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្ម​ជន​សង្គម ​និង​អ្នក​នយោបាយ​ប្រ​ឆាំង​ចង់​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ​ក្រោយ​ចូល​ឆ្នាំ​ថ្មី

អង្គការ ​សមាគម​ ចំនួន​៣ ​ចង់​ឃើញ​គណ​បក្ស​នយោបាយ ​និង​អ្នក​គាំទ្រ​គ្រប់​និន្នា​ការ​បែរ​មក​បង្កើត​វប្បធម៌​សាមគ្គី ​អត់ឱន​ អធ្យា​ស្រ័យ ​និង​ផ្សះផ្សា​ជាតិ​ ដើម្បី​វឌ្ឍន​ភាព​ និង​សេចក្តី​ថ្លែថ្នូរ​ បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ហើយ​។​ ចំ​ណែក ​អ្នក​នយោបាយ​ប្រឆាំង​វិញ ​ក៏​ចង់​ឃើញ​មាន​មេដឹក​នាំ​ប្រទេស​ដែល​មាន​ព្រហ្ម​វិហារ​ធម៌​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​។ 

សកម្មជនសង្គម និងអ្នកនយោបាយប្រឆាំងចង់ឲ្យមានការផ្សះផ្សាជាតិក្រោយចូលឆ្នាំថ្មី។
សកម្មជនសង្គម និងអ្នកនយោបាយប្រឆាំងចង់ឲ្យមានការផ្សះផ្សាជាតិក្រោយចូលឆ្នាំថ្មី។ © Internet
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅចំថ្ងៃទី១៧មេសា​ជាខួប​នៃការ​ឡើង​កាន់​អំណាច​របស់​ពួកគេ​ខ្មែរ​ក្រហម កាលពីឆ្នាំ១០៩៧៥ អង្គការ សមាគមចំនួន៣ គឺបណ្តាញយុវជនកម្ពុជា សមាគមសម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ និង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពួកគេ​សង្ឃឹមថា ​គណបក្សនយោបាយ និងអ្នកគាំទ្រគ្រប់​និន្នាការ​បែរ​មក​បង្កើត​វប្បធម៌សាមគ្គី អត់ឱន អធ្យាស្រ័យ និងផ្សះផ្សាជាតិ ដើម្បី​វឌ្ឍនភាព និង​សេចក្តី​ថ្លែថ្នូរ។

ដើម្បី​បង្ហាញពីការ​បង្រួប​បង្រួម​សាមគ្គី ផ្សះផ្សា និងការ​អត់​ឱន ពួកគេ​ចង់​ឃើញ​តុលាការ​ដោះលែង​អ្នក​ទោស​មនសិកាទាំងអស់ រួមមាន សកម្មជនសង្គម សហជីព និង​អ្នក​នយោបាយ​ឲ្យមាន​សេរីភាពវិញ។

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ដោយ​សារតែអង្គការ សមាគមទាំងនោះ កត់​សំគាល់ថា ការ​ផ្លាស់​ប្តូរវេន​របស់​ទេវតា​បានញាំង​សេចក្តី​រីករាយ​ដល់​មនុស្ស​លោក​ដែលជាសញ្ញាមួយ​បង្ហាញថា ពលរដ្ឋខ្មែរទាំង នគរ បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​រឿង​ថ្មីៗ​ក្រោយ​ចូល​ឆ្នាំ​ថ្មីរួច។

ចំណែកលោក សម រង្ស៊ី ដែល​ចូលរួម​កម្ម​វិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​វត្ត​ច័ន្ទ​រង្សី ក្នុងទីក្រុង​ប៉ារីស បាន​ថ្លែងថា លោក​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​មាន​សេចក្តី​ សេរីភាព និងជាពិសេស​លោក​ចង់​ឃើញ​មេដឹកនាំ​ខ្មែរ​នៅក្រោយ​ការ​បោះ​ឆ្នោត​នៅចុង​ខែ​កក្កដា​២០២៣ខាង​មុខ​នេះ ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌។ រីឯគណ​បក្ស​ភ្លើងទៀន​បួង​សួង​ឲ្យ​បញ្ចប់​ជម្លោះនយោបាយ​តាមរយៈ​វប្បធម៌​សន្ទនា ឆ្ពោះទៅ​ឯកភាព និង​លទ្ធិ​ប្រជាធិបតេយ្យ ​សេរីពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ