អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សុខ​ ឥសាន​ ទាត់​ចោល​សមាស​ភាព​ដឹក​នាំ​ស្ថាប័ន​ជាតិ​ដែល​បញ្ចេញ​ដោយ​លោក​ សម​ រង្ស៊ី

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ប្រទេស ​បាន​អះអាង​ថា ​លោក​ទទួល​បាន​ការ​បញ្ចេញ​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​នាំ​ស្ថាប័ន​ជាតិ​នៅពេល​ខាង​មុខ​ ពោល​នៅ​ពេល​ដែល​ លោក ​ហ៊ុន​ ម៉ាណែត​ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​។​ បើ​តាម​ លោក ​សម ​រង្ស៊ី ​ពេល​នោះ ​លោក​ ហ៊ុន​ សែន​ នឹង​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធ​សភា ហើយ​លោក ​សាយ​ ឈុំ ​ចុះ​មក​ជា​អនុប្រធាន​ព្រឹទ្ធសភាវិញ​។​ ចំណែក​ លោក ​ស ​ខេង​ នឹង​ទៅ​ជា​ប្រធាន​រដ្ឋសភា​ ជំនួស​លោក ​ហេង សំរិន​ ដែល​ដាក់​ឲ្យ​ចូល​និវត្តន៍​ ខណៈ​លោក​ ស​ សុខា​ នឹង​ឡើង​ជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ​។​ រីឯ​ លោក ​ទៀ ​សីហា ​នឹង​ទៅ​កាន់​តំណែង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ​ជំនួស​ឳពុក​ គឺ​លោក​ ទៀ​ បាញ់​ ដែល​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​។​ ប៉ុន្តែ​លោក ​សុខ​ ឥសាន ​សមាជិក​ព្រឹទ្ធសភា ​និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ទាត់​ចោល​ការ​លើកឡើង​នេះ​។

ការរៀបចំ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ក្រោយពីការបោះឆ្នោត ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣
ការរៀបចំ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ក្រោយពីការបោះឆ្នោត ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ © Internet
ផ្សាយពាណិជ្ជកម្ម
01:38

សូមស្តាប់លោក សុខ ឥសាន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ