អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រតិបត្តិករថា ទេសចរបរទេសផ្ដើមទិញកញ្ចប់ទស្សនកិច្ចមកកម្ពុជាជាដើម្បីទស្សនាស៊ីហ្គេម

នៅ​ជាង​១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ព្រឹត្តការណ៍​ស៊ីហ្គេម​នឹង​ចូល​មក​ដល់។​ ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ ទេសចរ​បរទេស​ផ្ដើម​ទិញ​កញ្ចប់​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​ជា​បណ្ដើរៗ​ហើយ ​ដើម្បី​ចូល​រួម​ទស្សនា​ព្រឹត្តការណ៍​ស៊ីហ្គេម​នៅ​ថ្ងៃ​ទី​៥​ឧសភា​នា​ខែ​ក្រោយ​នេះ។​ នេះ​បើ​តាម​ព័ត៌មាន​ផ្ដល់​ដោយ​លោកស្រី ​ឆាយ ស៊ាវលីន​ ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា​នៅ​ថ្ងៃ​ទី២៣​មេសា​នេះ។​ ជា​មួយ​គ្នា​នេះ​លោកស្រី​មើល​ឃើញ​ថា ​កម្ពុជា​បាន​ត្រៀម​រួច​ស្រេច​ក្នុង​ការ​ទទួល​បដិសណ្ឋាកិច្ច​ទេសចរ​បរទេស​ស្នាក់​នៅ​អំឡុង​ពេល​កម្ពុជា​រៀបចំ​ព្រឹត្តការណ៍​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម។​

លោកស្រី ឆាយ ស៊ាវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរកម្ពុជា
លោកស្រី ឆាយ ស៊ាវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម
01:47

លោកស្រី ឆាយ ស៊ាវលីន

តាមរយៈព្រឹត្តការណ៍ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year 2023) ដែលក្រសួងទេសចរណ៍រៀបចំឡើង ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់មុខមាត់កម្ពុជានៅតាមព្រឹត្តិការណ៍ថ្នាក់ជាតិនានា។ ជាពិសេស នាឱកាសដែលកម្ពុជាប្រារព្ធ​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣(SEA Games​ និង ASEAN Para Games 2023​)  កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ និង ទេសចរផ្ទៃក្នុងប្រមាណ ១៥លាននាក់ សម្រាប់ឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានវាយតម្លៃ ចំនួនភ្ញៀវទេសចរទាំងនេះ នឹងផ្តល់ប្រាក់ចំណូលឱ្យកម្ពុជា៤០០០លានដុល្លារ ដែលចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ