អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន អំពាវនាវឲ្យអ្នកគាំទ្រកីឡា រក្សាសណ្ដាប់ធ្នាប់ លើកមុខមាត់ជាតិ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ តាមរយៈសារសំឡេងមួយ នៅព្រឹកថ្ងៃទី២៧ខែមេសានេះ បានអំពាវនាវដល់អ្នកគាំទ្រកីឡាទាំងអស់ រក្សាសណ្ដាប់ធ្នាប់ និងភាពថ្លៃថ្នូរឲ្យខានតែបាន អំឡុងការប្រកួតនានានៃព្រឹត្តិការណ៍ស៊ីហ្គេម នាពេលដ៏ខ្លីខាងមុខ។ ការរក្សាសណ្ដាប់ធ្នាប់ដែលប្រមុខរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ គឺការមិនសម្រុក ឬផ្លោះរបង ចូលទីលានប្រកួត ដែលអាចបង្កជារូបភាពអសណ្ដាប់ធ្នាប់ និងឧបទ្ទវហេតុនានា។ លោកហ៊ុន សែន សង្កត់ធ្ងន់ថា ការទទូចនេះ គឺដើម្បីជៀសវាងមិនឲ្យកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ និងការចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីលើកមុខមាត់ជាតិ តាមរយៈព្រឹត្តិការណ៍កីឡាមួយនេះ ទៅជាអាសារបង់។ 

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម
01:49

សូមស្ដាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ