អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុន ឆ័យ ថាកុំអន់ចិត្តប្រសិនបើគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមបោះឆ្នោត

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកមិនគាំទ្រចំពោះការប៉ុនប៉ងប្រមូលផ្តុំកម្លាំង ដើម្បីប្រឆាំង ប្រសិនបើ គ.ជ.ប មិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀន​ចូលរួមការ​បោះឆ្នោត​នោះទេ។ នេះបើតាម​សំឡេង​នៅក្នុង​វីដេអូមួយ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញព័ត៌មាន​ស្និទ​នឹងរដ្ឋាភិបាល​នៅថ្ងៃចន្ទនេះ។ ការ​ចេញមុខ​បញ្ជាក់ពីជំហរបស់លោក សុន ឆ័យ ធ្វើឡើង​បន្ទាប់ពីលោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្សភ្លើងទៀន​ ប្រសិនបើហ៊ាន​ចេញតវ៉ា​ ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​Fresh News លោក សុន ឆ័យ ថ្លែងថា កាលពីថ្ងៃទី១២ ខែឧសភា មានការប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនតែលោកអះអាងថាលោកអត់បានចូលរួមទេ។លោកថា ការប្រជុំនោះគឺមានក្រុមអ្នកខ្វល់ខ្វាយ​ មួយចំនួននៅក្នុងជួរមេដឹកនាំដែលមិនយល់ពីនីតិវិធី​ការងារ ហើយនាំគ្នាឆ្លេឆ្លា ត្រៀមកម្លាំងដើម្បីធ្វើកូដកម្ម ឬតវ៉ា ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន។

សម្រាប់ លោក សុន ឆ័យ លោកថាលោកមិនបានដឹងរឿងនេះទេ ហើយថាដោយសារតែ​ការ​ប្រកាសបែបនេះហើយ​ទើបនាំឱ្យមានបញ្ហានៅថ្ងៃនេះ

លោក សុន ឆ័យ លើកឡើងថា សូមកុំមានការអាក់អន់ចិត្ត អន់ស្រពន់អី ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន ដោយចាត់ទុកថា នេះមកពីកំហុសរបស់គណបក្សនេះផងដែរ។

ក្រោយចេញ​សេចក្តី​ប្រកាសពីជំហរប្រមូល​កម្លាំងតវ៉ាកាលពីថ្ងៃទី១២ឧសភា គណបក្សភ្លើងទៀន នៅថ្ងៃទី១៤ឧសភា បានចេញសេចក្តី​ប្រកាសម្តងទៀត​ដែល​មាន​ខ្លឹម​សារ​ទាត់ចោល​ជំហរធ្វើការតវ៉ា ប្រសិន គជប មិន​ចុះបញ្ជីឲ្យគណបក្សប្រឆាំងនេះចូលរួមបោះឆ្នោតនៅថ្ងៃទី២៣កក្កដាក៏ដោយចុះ។

ការ​បន្ទន់ជំហរបស់គណបក្សប្រឆាំង គឺធ្វើឡើង​ក្រោយពីលោក ហ៊ុន សែន ចេញសារតាម​ឡេក្រាម ព្រមាន​ចាប់​ខ្លួនមេដឹកនាំ​គណបក្សភ្លើងទៀន​ ប្រសិនបើហ៊ាន​ចេញតវ៉ា ដោយ​លោកប្រមុខ​រដ្ឋាភិបាល​ចាត់ទុកថា ជាការបង្កចលាចល ខណៈកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ