អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុន ឆ័យ បំភ្លឺចំពោះការ​ផ្សាយរបស់ RFI ក្រោមចំណងជើងថា«លោក សុន ឆ័យ ថាកុំអន់ចិត្តប្រសិនបើគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមបោះឆ្នោត»

នៅក្នុងសន្និសិទនៅព្រឹកថ្ងៃអង្គារនេះ​ លោក សុន ឆ័យ បញ្ជាក់ថា អ្វីដែលលោកសុំកុំឲ្យពលរដ្ឋជាអ្នកគាំទ្រ មានការអាក់អន់ស្រពនចិត្តនោះ គឺសំដៅទៅអ្នកគាំទ្រលោកដែល​ពួកគេ​មិនអាចជួបជុំបានក្នុង​វេទិកាមួយ​ដែលមានលោកចូលរួម ​ដោយសារតែអាជ្ញាធរតាមឃ្លាំមើលច្រើន បន្ទាប់ពីមានសេចក្តី​ប្រកាសគណបក្សភ្លើងទៀន ថានឹងធ្វើ​ការ​ប្រមូលផ្តុំ បើគបជ មិនចុះបញ្ជីគណបក្សភ្លើងទៀន​ចូលរួមបោះឆ្នោត​។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម
00:57

សូមស្តាប់លោកលោក សុន ឆ័យ៖

តាមរយៈ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​Fresh News លោក សុន ឆ័យ ថ្លែងថា កាលពីថ្ងៃទី១២ ខែឧសភា មានការប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនតែលោកអះអាងថាលោកអត់បានចូលរួមទេ។លោកថា ការប្រជុំនោះគឺមានក្រុមអ្នកខ្វល់ខ្វាយ​ មួយចំនួននៅក្នុងជួរមេដឹកនាំដែលមិនយល់ពីនីតិវិធី​ការងារ ហើយនាំគ្នាឆ្លេឆ្លា ត្រៀមកម្លាំងដើម្បីធ្វើកូដកម្ម ឬតវ៉ា ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន។

សម្រាប់ លោក សុន ឆ័យ ដោយសារតែការប្រកាសបែបនេះ ហើយ ​ទើបនាំឱ្យមានបញ្ហាមិនអាចជួបជុំគ្នាបាន ហើយសុំកុំឲ្យពលរដ្ឋអាក់អន់ចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ