អានតួអត្ថបទ
កម្ពុជា-សង្គម

ផ្លូវល្បឿនលឿនទី២(ភ្នំពេញ-បាវិត) បានឈានដល់ដំណាក់កាលចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន

 ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បានចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុនសាជីវភកម្មថ្នល់ និងស្ពានចិន(CRBC) ដើម្បីចាប់ផ្តើមដំណើរការសិក្សា និងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ចំងាយ១៣៥គីឡូម៉ែត្រ ដោយគ្រោងនឹងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អ្នកកាសែតថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ តាមលោករដ្ឋមន្ត្រី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជួយសម្រួលដល់ប្រទេសកម្ពុជានៅក្នុងវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះផ្លូវល្បឿនលឿនថ្មីនេះ ក៏ជួយតភ្ជាប់ការដឹកជញ្ជូនទំនិញពីថៃ ទៅកាន់វៀតណាមផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុនសាជីវភកម្មថ្នល់ និងស្ពានចិន(CRBC) ដើម្បីចាប់ផ្តើមដំណើរការសិក្សា និងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ចំងាយ១៣៥គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុនសាជីវភកម្មថ្នល់ និងស្ពានចិន(CRBC) ដើម្បីចាប់ផ្តើមដំណើរការសិក្សា និងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ចំងាយ១៣៥គីឡូម៉ែត្រ។ © Internet
ផ្សាយពាណិជ្ជកម្ម
02:24

សូមស្តាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ