អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន យល់ថាការខ្វះឯកសារច្បាប់ដើមរបស់គណបក្សភ្លើងទៀនគឺជាឧបាយកលរបស់អ្នកណាម្នាក់

នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរនាព្រឹកថ្ងៃសុក្រនេះ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកមិនជឿថាលិខិតចុះបញ្ជីគណបក្សច្បាប់ដើមរបស់(គណបក្សភ្លើងទៀន) បាត់នោះទេ។ លោកនាយករដ្ឋមន្ត្រីវិភាគថា លិខិតចុះបញ្ជីគណបក្សភ្លើងទៀនច្បាប់ដើម គឺស្ថិតនៅជាមួយបុគ្គលណាម្នាក់នៅឯក្រៅប្រទេស(ចំណុចនេះត្រូវគេគិតថាជាលោក សម រង្ស៊ី) ដែលមានបំណងមិនចង់ឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត។ តាមលោក ហ៊ុន សែន ការធ្វើបែបនេះ គឺមានបំណងចង់ឲ្យបរទេសគាបសង្កត់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរនាព្រឹកថ្ងៃសុក្រនេះ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរនាព្រឹកថ្ងៃសុក្រនេះ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ។ © FB/SPM
ផ្សាយពាណិជ្ជកម្ម
02:10

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមរម្លឹកថាប្រទេសកម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន១៨ចូលរួម។ ដោយឡែកគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងស្រួចស្រាល់ជាងគេ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទាត់ចោល ដោយសារមិនមានឯកសារចុះបញ្ជីគណបក្សច្បាប់ដើម។ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក៏បានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ដែរ ដែលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។ ជាមួយគ្នានេះ គណបក្សភ្លើងទៀនក៏បានសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់ចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានផាត់ចោលការចូលរួមរបស់គណបក្សប្រឆាំងមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ