អានតួអត្ថបទ
កម្ពុជា-សង្គម

អាណត្តិទី៧៖ រដ្ឋាភិបាលរៀបចំយុទ្ធសាស្រ្តថ្មីឆ្លើយតបការវិវត្តពិភពលោកដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

 ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក រាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តថ្មី ពោលគឺការរៀបចំយុទ្ធសាស្រ្តបញ្ចកោណចំនួន ៥ចំណុចសំខាន់ៗ ដូចជាការអភិវឌ្ឍន៍ធន​ធានមនុ​ស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។ យុទ្ធសាស្រ្តនេះ មានរយះពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៨ ក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់៥ឆ្នាំម្ដង រាជរដ្ឋាភិបាលតែងតែធ្វើបច្ចុប្បន្នភាព និងដាក់ចេញនូវយុទ្ធសាស្រ្តឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែងក្នុងប្រទេស និងការប្រែប្រួលនៃស្ថានភាពសង្គម នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែងនៅក្នុងនីតិកាលទី៧នៃរដ្ឋសភាឆ្នាំ២០២៣-២០២៨នេះ រាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពសំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បើតាមរាជរដ្ឋាភិបាលការរៀបចំយុទ្ធសាស្រ្តបញ្ចកោណនេះ គឺដើម្បីឆ្លើយតបទៅនឹងការប្រែប្រែលក្នុងតំបន់ និងពិភពលោក ដូចជាបញ្ហាវិបត្តិជំងឺកូវីដ១៩ ការប្រែប្រួលនៃប្រជាសាស្រ្តនៃប្រជាជននៅលើពិ​ភពលោក ភាពតាមតឹងភូមិ​សាស្រ្តនយោបាយទាំងនៅក្នុងតំបន់និងពិភពលោក ការផ្លាស់ប្ដូរនៃអំណាចសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃឌីថលលូបនីយកម្ម និងនគរូបនីយកម្ម។ បញ្ហាទាំងនេះ ដែលនាំឲ្យរាជរដ្ឋាភិបាលផ្លាស់ប្ដូរយុទ្ធសាស្រ្តចតុកោណ មកជាយុទ្ធសាស្រ្តបញ្ចកោណវិញ។

ក្នុងអាណត្តិទី៧នេះ​ រាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តបញ្ចកោណមាន ៥ចំណុចសំខាន់ៗ ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ៥ចំណុចសំខាន់ៗនេះ ក៏មានការរៀបរាប់ពីចំណុចតូចៗនៅក្នុងនោះដែរ។

ជាកត់សម្គាល់រៀងរាល់៥ឆ្នាំម្ដង រាជរដ្ឋាភិបាលតែងតែធ្វើបច្ចុប្បន្នភាព និងដាក់ចេញនូវយុទ្ធ ក្នុងនីតិកាលរដ្ឋសភានីមួយៗចាប់តាំងពីឆ្នាំ២០០៣មកម្លេះ។ ជាក់ស្ដែងនៅនីតិកាលទី៦នៃរដ្ឋសភាឆ្នាំ២០១៨​-២០២៣ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបន្តពីយុទ្ធសាស្រ្តចតុកោណចំនួន ៣ដំណាក់កាល រដ្ឋាភិបាលអះអាងថា អនុវត្តបានជោគជ័យ និងទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីប្រជាជនមកលើរាជរដ្ឋាភិបាល។​ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ មានដូចជា លើកស្ទួយវិស័យកសិ​កម្ម ការបន្តស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍន៍ផ្នែកឯកជននិងការងារ និងការសាងសម្ថភាពនិងការអភិវឌ្ឍន៍ធនធានមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ