អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរ​ខ្មែរ​នៅ​តែ​ប្រុង​ប្រយ័ត្ន ​ទោះ​ជា​មិន​ឃើញ​មាន​វត្ត​មាន​ក្រុម​ម៉ុង​តាញ៉ា​ចូល​មក

 ការ​ប្រុង​ជើង​ការ​ចាប់​បញ្ជួន​ក្រុម​បះ​បោរ​វៀត​ណាម​ ឬ​ជន​ជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ទៅ​ប្រទេស​ខ្លួន​នៅ​តែ​បន្ត​មិន​ទាន់​ដក​កម្លាំង​ចេញ​នៅ​ឡើយ​ បើ​ទោះ​ជា​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​ឃើញ ​និង​មិន​ទាន់​ចាប់បាន​ក្រុម​នេះ​សូម្បី​ម្នាក់​នៅ​ឡើយ​នោះ​។​ នេះ​បើ​តាម​ អភិបាល​ខេត្ត​រតនៈគិរី​។​ ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​ ញ៉ែម ​សំអឿន​ អះ​អាង​ថា​ កម្លាំង​សមត្ថ​កិច្ច​នៅ​តែ​ បន្ត​ដើរ​ល្បាត​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែនជា​ប្រ​ចាំ ​តែ​មិន​ទាន់​រក​ឃើញ​ក្រុម​ជន​ជាតិ​ម៉ុងតាញ៉ា​ដែល​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​​វៀត​ណាម​កន្លងមក ​ឆ្លង​ចូល​មក​លាក់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ​។

លោក ញ៉ែម សំអឿនអភិបាលខេត្តរតនៈគិរី។
លោក ញ៉ែម សំអឿនអភិបាលខេត្តរតនៈគិរី។ © Internet
ផ្សាយពាណិជ្ជកម្ម
01:05

សូមស្តាប់លោក ញ៉ែម សំអឿន៖

បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធចាប់តាំងពីថ្ងៃទី១១ ខែមិថុនាមក រវាងក្រុមបះបោរវៀតណាម ឬជនជាតិភាគតិចម៉ុងតាញ៉ាប្រមាណ៦០០នាក់ និងអាជ្ញាធរវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យកងកម្លាំងកម្ពុជានៅភូមិភាគ១ និងអាជ្ញាធរខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ បង្កើនការប្រុងប្រយ័ត្ន សហការជាមួយអាជ្ញាធរវៀតណាម ទប់ស្កាត់កម្លាំងបះបោរ ដែលរត់ចូលមកទឹកដីកម្ពុជា បន្ទាប់ពីពួកគេបានបាក់ទ័ព។

លោក ហ៊ុន សែន បានព្រមានទុកជាមុនដល់អង្គការអន្តរជាតិ ឬពលរដ្ឋខ្មែរណាក៏ដោយ មិនឲ្យទទួលពួកម៉ុងតាញ៉ាវៀតណាមនេះជាដាច់ខាតដោយលោកមិនផ្តល់សិទ្ធឲ្យពួកគេជ្រកកោនជាជនភៀសខ្លួនទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ