អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ហៅ​ការ​ច្បាប់​បោះ​ឆ្នោត​គឺ​ជា​ភាព​ផ្តាច់​ការ​ក្នុង​ល្បែង​ប្រ​ជា​ធិប​តេយ្យ

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​បន្ត​បញ្ចេញ​ប្រតិ​កម្ម​ធ្លាក់​មក  ​ចំពោះ​ការ​កែ​ប្រែ​ច្បាប់​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ដែល​ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ធ្វើ​វិសោ​ធន​កម្ម​នៅ​ពេល​ថ្មីៗ​នេះ​។​ អង្គការ ​Human Right​ Watch​  បាន​ហៅ​ការ​ចែង​ច្បាប់​បន្ថែម​ ដែល​តម្រូវ​ឲ្យ​ពល​រដ្ឋ​ត្រូវ​ទៅ​បោះ​ឆ្នោត​ទើប​មាន​សិទ្ធិ​ឈរ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​តាម​ក្រោយ​នោះ ​គឺ​ជា​ភាព​ផ្តាច់​ការ​ក្នុង​ល្បែង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។ ​

រដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ឯកសារអត្រានុកូលដ្ឋាន ស្ថិតិ និងអត្តសញ្ញាណ ដោយសម្លេងជាឯកច្ឆ័ន្ទ 100/100។
រដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ឯកសារអត្រានុកូលដ្ឋាន ស្ថិតិ និងអត្តសញ្ញាណ ដោយសម្លេងជាឯកច្ឆ័ន្ទ 100/100។ © Internet
ផ្សាយពាណិជ្ជកម្ម

លោក ភីលរ៉ូប៊ឺត សុន នាយកប្រចាំអាស៊ី​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ(​Human Right​ Watch) បានសរសេរ​នៅលើទំព័រ​ទ្វីតធ័រ​របស់ខ្លួន​នៅថ្ងៃទី២៤មិថុនា ក្រោយ​មួយ​ថ្ងៃ​ដែលរដ្ឋសភា​កម្ពុជា​អមុន័ត​សេចក្តី​ព្រាង​វិសោធនកម្មច្បាប់បោះឆ្នោតនោះថា ការ​កែ​ប្រែ​ច្បាប់​នៅមុន​ការ​បោះឆ្នោត​នេះ​បង្ហាញថា «វាជាភាពផ្តាច់ការ​ដែល​កំពុង​ត្រូវបាន​លេងក្នុង​ល្បែង​ប្រជាធិបតេយ្យ»។

បើតាម​អនុប្រធាន​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិរូបនេះ គឺសិទ្ធិរបស់ពលរដ្ឋ និង​សិទ្ធិនយោបាយ​ត្រូវបាន«បង្ក្រាប»ដែលជាសរុបមកគឺសិទ្ធិទាំងនេះត្រូវ​រឹត​បន្តឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់។

​គួរឲ្យដឹងថា រដ្ឋសភាកាលពីថ្ងៃទី២៣មិថុនា បានអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់នានាទាក់ទងនឹងការបោះឆ្នោត។ ច្បាប់​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែចំនួន៣មាត្រា គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី មាន​ខ្លឹមសារចែងបន្ថែមថាពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោត​ដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។ រីឯមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។

បើតាមមាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។

រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះឡើយ។

លោក ស ខេង ដែលត្រូវបានចាត់តាំងឲ្យឡើងការពារ​សេចក្តីព្រាង​វិសោធនកម្មច្បាប់​នេះ បានបកស្រាយថា «ជារួម​ វិសោធន​កម្មច្បាប់​បោះ​ឆ្នោត​ពេល​នេះ ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការ​ពារ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ពី​ផែនការ ​ឬ​ឧបាកល​នយោបាយ​នានា​លើ​ការ​ប៉ុន​ប៉ង​បំផ្លាញ​ការ​បោះ​ឆ្នោត។ ហើយ​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ ក៏​នឹង​រួម​ចំណែក លើក​ស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ចរិត​ក្នុង​រដ្ឋធម្មនុញ្ញ​ ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹកនាំ​នយោបាយ ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ក្នុង​ការ​គោរព​ករណី​កិច្ច​របស់​ខ្លួន ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ ក្នុង​សង្គម​ប្រជាធិបតេយ្យ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ