អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន បញ្ជាឲ្យបាញ់ទំលាក់ដ្រូនដែលហោះចូលក្នុងទឹកដីកម្ពុជាក្នុងខេត្តរតនគីរី

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ បានបញ្ជាឲ្យកងទ័ពបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន)ជាច្រើនគ្រឿង ដែលបានហោះចូលមកទឹកដីកម្ពុជានៅពេលយប់ត្រង់ចំណុចខេត្តរតនគីរី។ នៅក្នុងឃ្លីបសម្លេងថ្លែងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម លោក ហ៊ុន សែន បានប៉ាន់ស្មានថាជាដ្រូនបច្ចាមិត្ត ដែលធ្វើការវាយប្រហារទៅក្នុងទឹកដីវៀតណាម ខណៈដែលភាគីវៀតណាមបានបដិសេធថាមិនមែនជាដ្រូនរបស់គេ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិ នាយអគ្គបញ្ជាការកងទ័ព និងមេបញ្ជាការអង្គរក្សរបស់លោក ប្រើប្រាស់អាវុធទំនើបបាញ់ទំលាក់ដ្រូនទាំងនោះ ដើម្បីបានដឹងច្បាស់ពីប្រភពច្បាស់លាស់របស់ដ្រូន ដែលលោកចាត់ទុកថាមិនមែនជារឿងធម្មតានោះទេ។

យោងតាមព័ត៌មានដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua ក្បួនដង្ហែមានការចូលរួមពីទាហានប្រហែល 1,000 នាក់ អមដោយរថយន្តផ្សេងៗ។
យោងតាមព័ត៌មានដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua ក្បួនដង្ហែមានការចូលរួមពីទាហានប្រហែល 1,000 នាក់ អមដោយរថយន្តផ្សេងៗ។ © Internet
ផ្សាយពាណិជ្ជកម្ម
02:24

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមរំលឹកថាកាលពី២សប្តាហ៍កន្លងទៅ មានក្រុម​បះបោរ ដែល​លោក​សំដៅ​ទៅលើ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​វៀតណាម បានបើក​ការវាយលុក​ទៅលើ​សាលា​ឃុំចំនួន២ របស់​វៀតណាម ស្ថិតនៅឈមគ្នានឹងខេត្តរតនគីរីរបស់កម្ពុជា ដែលក្នុង​ពេល​តែមួយ​នោះ ​មេឃុំ លេខា​បក្ស​ឃុំ ប៉ូលិស ប្រជាពលរដ្ឋមួយចំនួនត្រូវបានសម្លាប់។ ប្រឈមនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ផងដែរទៅកាន់​កម្លាំង​ប្រដាប់​អាវុធកម្ពុជា ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងទឹកដី​ខេត្ត​រតនគិរី និងមណ្ឌលគិរី ត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ត្រៀម​ទប់ស្កាត់​ក្រុម​បះបោរ​ជន​ជាតិ​ភាគតិច​នៃប្រទេស​វៀតណាម​ ដែលមាន​បំណង​រត់ចូល​ក្នុង​ទឹកដី​កម្ពុជា។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់មានការបញ្ជាក់ណាមួយពីការចាប់ខ្លួនសកម្មជនបះបោររត់ចូលមកក្នុងទឹកដីកម្ពុជានៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ