អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកនាំពាក្យ៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត មិនទាន់សម្រេចយល់ព្រមពីក្រុមប្រឹក្សាធម្មនុញ្ញឡើយ

នៅព្រឹកនេះ ច្បាប់ស្តីពីវិសោធនកម្មបោះឆ្នោតបានឆ្លងចូលដល់ដៃក្រុមប្រឹក្សាធម្មនុញ ដោយមានតំណាងពីរដ្ឋាភិបាលចូលបំភ្លឺផង​។ ក៏ប៉ុន្តែក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៅមិនទាន់អាចសម្រេចផ្តល់ភ្លើងខៀវឱ្យបាន ដោយរង់ចាំការប្រជុំពេញអង្គម្តងទៀតនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ លោក ព្រហ្ម វិចិត្រអក្ខរា​ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យមើលទាំងអង្គហេតុ និងអង្គច្បាប់ និងកត់ត្រារាល់ការបំភ្លឺរបស់ភាគីរដ្ឋាភិបាលដើម្បីយកទៅសន្និដ្ឋានវាយតម្លៃ។   

ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម
01:21

សូមស្តាប់លោក ព្រហ្ម វិចិត្រអក្ខរា៖

សូមជម្រាបថា បច្ចុប្បន្នច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតកំពុងស្ថិតក្នុងដៃរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីរដ្ឋសភាដែលជាស្ថាប័ននីតិបញ្ញត្តិបានអនុម័តច្បាប់រួចកាលពីថ្ងៃទី២៣ ខែមិថុនា ហើយព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិដូចគ្នាបានពិនិត្យ និងឯកភាពទាំងស្រុងដោយគ្មានការក្រែប្រែខ្លឹមសារកាលពីម្សិលមិញ។ ក្រោយច្បាប់នេះទទួលបានការសម្រេចយល់ព្រមពីក្រុមប្រឹក្សា នោះច្បាប់នេះ នឹងត្រូវបញ្ចូនបន្តទៅអង្គព្រះមហាក្សត្រដើម្បីធ្វើការឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ