អានតួអត្ថបទ
កម្ពុជា-សង្គម

លោក សោម សូរីដា៖ ការហែរក្បួនឃោសនាឆ្នាំ២០២៣ នឹងខុសពីឆ្នាំ២០១៣ ដែល២០១៣ ហាក់ដូចជាព្យុះសង្ឃរា

  នៅថ្ងៃទី០១ ខែកក្កដាស្អែកនេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយយុទ្ធនាការនេះនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃទី២១ ខែកក្កដា ខណៈការបោះឆ្នោតត្រូវបានកំណត់ធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ថ្លែងថា គ.ជ.ប បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការគ្រប់គ្រងយុទ្ធនាការឃោសនារយៈពេល២១ថ្ងៃនេះ ដោយ គ.ជ.ប សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មន្ត្រីរៀបចំបោះឆ្នោតតាមបណ្តារាជធានី ខេត្ត និងគណបក្សនយោបាយ។ សំអាងទៅលើបទពិសោធន៍ និងភាពចាស់ទុំ លោក សម សូរីដា សន្និដ្ឋានថាការឃោសនាបោះឆ្នោតនៅឆ្នាំ ២០២៣នេះ ក៏ដូចជាឆ្នាំ២០២៨ដែរ គឺខុសពីការឃោសនាកាលពីឆ្នាំ២០១៣ ដែលស្ថានភាពពេលនោះប្រៀបបាននឹងព្យុះសង្ឃរា។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ