អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋខ្មែរដែលមាននិន្នាការប្រឆាំងនៅអូស្ត្រាលីនឹងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលមាននិន្នាការប្រឆាំងជាមួយរដ្ឋាភិបាល គ្រោងធ្វើបាតុកម្មនៅថ្ងៃទី១៦ កក្កដា ដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតនៅកម្ពុជា ដោយពួកគេចាត់ទុកថា ការបោះឆ្នោតនេះ គឺជា​ការបោះឆ្នោតក្លែងក្លាយដើម្បីបំពេញមហិចតាក្រុមលោក ហ៊ុន សែន តែប៉ុណ្ណោះ។ ឆ្លើយតបនឹងគម្រោងបាតុកម្មនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថានេះជាសកម្មភាពធ្វើផ្ទុយពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ហើយអ្នកធ្វើនឹងប្រឈមទណ្ឌកម្មច្បាប់ផងដែរ។ 

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលមាននិន្នាការប្រឆាំងជាមួយរដ្ឋាភិបាល គ្រោងធ្វើបាតុកម្មនៅថ្ងៃទី១៦ កក្កដា ដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតនៅកម្ពុជា ដោយពួកគេចាត់ទុកថា ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតក្លែងក្លាយដើម្បីបំពេញមហិចតាក្រុមលោក ហ៊ុន សែន តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលមាននិន្នាការប្រឆាំងជាមួយរដ្ឋាភិបាល គ្រោងធ្វើបាតុកម្មនៅថ្ងៃទី១៦ កក្កដា ដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតនៅកម្ពុជា ដោយពួកគេចាត់ទុកថា ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតក្លែងក្លាយដើម្បីបំពេញមហិចតាក្រុមលោក ហ៊ុន សែន តែប៉ុណ្ណោះ។ © Internet
ផ្សាយពាណិជ្ជកម្ម

ដោយមើលឃើញការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាពុំមានវត្តមានគណបក្សប្រឆាំងចូលរួម ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី គ្រោង​ធ្វើ​បាតុកម្ម​​ប្រឆាំង​ ​នៅ​ថ្ងៃទី​១៦ ​កក្កដា ចាប់​ពី​ម៉ោង ១ដល់​ម៉ោង ៣​រសៀល នៅមុខ​សាលាក្រុង​ស្ព្រីងវែល​ (Springvale town hall) ទីក្រុង​ម៉ែល​ប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេសអូសស្រ្តាលី។

ទាក់ទិនទៅនឹងគម្រោងធ្វើបាតុកម្មនេះ លោក អ៊ិន ហេមរ៉ា ប្រធាន​ប្រតិបត្តិ​អតីតគណបក្ស​សង្គ្រោះជាតិ​នៅរដ្ឋ​វ៉ិកតូរីយ៉ា ប្រទេសអូស្រ្តា​លី បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ការធ្វើបាតុកម្មនេះ គឺ ក្នុង​គោលដៅប្រឆាំងទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ បើតាម លោក អ៊ិន ហេមរ៉ា ការបោះឆ្នោតនេះ ជាការបោះឆ្នោតក្លែងក្លាយ រៀបចំដោយក្រុមលោក ហ៊ុន សែន ដើម្បីបំពេញមហិចតារបស់ខ្លួនតែប៉ុណ្ណោះ មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមរបបប្រជាធិបតេយ្យ សេរីពហុបក្សឡើយ។

លោក អ៊ិន ហេមរ៉ា ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅប្រទេសអូស្រ្តាលី ចូលរួមធ្វើ​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នេះ​ឲ្យ​បាន​ច្រើន ​ដើម្បី​ជួយសង្គ្រោះ​ប្រទេស​កម្ពុជាឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ សេរី​​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស។

ឆ្លើយតបចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងទៅនឹងការបោះឆ្នោតនៅកម្ពុជាខាងលើនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បានចាត់ទុកគម្រោងបាតុក្មនេះ គឺជាសកម្មភាពធ្វើឡើងផ្ទុយពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រង់មាត្រា ១៤២ថ្មី គឺចែងអំ​ពី​ការផាកពិន័យចំនួន ៥លានរៀលទៅ ២០លានរៀល ចំពោះបុគ្គលដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ បើតាមមាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពខុស នឹងត្រូវ (គ.ជ.ប) លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យយ៉ាងតិច៥ឆ្នាំផងដែរ។

ជាកាត់សម្គាល់គម្រោងបាតុកម្មដែលធ្វើឡើងដោយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលីនេះ ស្របពេល​ដែលគណបក្សនយោបាយនៅកម្ពុជា បាននិងកំពុងធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និងឈានទៅរកការបោះឆ្នោតនៅថ្ងៃទី២៣ កក្ដដា ខណៈការបោះឆ្នោតនេះ ពុំមានវត្តមានគណបក្សភ្លើងទៀន ដែលគេចាត់ថា ជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាបន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ។

ការបោះឆ្នោតដែលគ្មានវត្តមានគណបក្សប្រឆាំងចូលរួម ត្រូវបាន​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ចាត់ទុក​ថា ជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ និងជាការបោះឆ្នោតដែលមិនមានគោលការណ៍សេរី ពហុបក្ស ដ្បិតគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយដែលមានប្រជាពលរដ្ឋគាំទ្រជាង ២លាននាក់ ត្រូវបានផាត់ចេញពីការប្រកួតដោយសារកង្វះឯកសារច្បាប់ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ