អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​សុខ ​ឥសាន​៖​ សកម្ម​ភាព​របស់​ក្រុម​ប្រ​ឆាំង​នៅ​ក្រៅ​ប្រទេស​នឹង​រុញ​ឲ្យ​ភ្លើង​ទៀន​រលាយ​ឆាប់

អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំ​ណាច​ព្រមាន​ថា ​ការ​ធ្វើ​សកម្ម​ភាព​របស់​ក្រុម​អ្នក​នយោបាយ​ប្រ​ឆាំង​នៅ​ក្រៅ​ប្រ​ទេស​នឹង​រុញ​ឲ្យ​មាន​ការ​រំលាយ​គណ​បក្ស​ភ្លើង​ទៀន​ដែល​នៅ​ក្នុង​ស្រុក​កាន់​តែ​ឆាប់​។ ​ការ​ប្រ​តិ​កម្ម​យ៉ាង​ដូ​ច្នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​សារ​របស់​លោក​ សម​ រង្ស៊ី​ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក​នេះ​ហាក់​ដូច​ជា​រុញ​ឲ្យ​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​គូស​សន្លឹក​ឆ្នោត​ចោល ​និង​ស្រប​ពេល​ដែល​មាន​បាតុ​កម្ម​មួយ​​នៅ​ទីក្រុង​ឡូវែល​ ដោយ​ធ្វើ​រូប​សំណាក​លោក ​ហ៊ុន​ សែន ​ដើម្បី​ដុត​ចោល​។​ 

ការធ្វើសកម្មភាពរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសនឹងរុញឲ្យមានការរំលាយគណបក្សភ្លើងទៀនដែលនៅក្នុងស្រុកកាន់តែឆាប់។
ការធ្វើសកម្មភាពរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសនឹងរុញឲ្យមានការរំលាយគណបក្សភ្លើងទៀនដែលនៅក្នុងស្រុកកាន់តែឆាប់។ © Internet
ផ្សាយពាណិជ្ជកម្ម

ការ​បង្កើន​សកម្ម​ភាព​កាន់​តែ​ក្តៅ​នៅ​ក្រៅ​ប្រទេស​នឹង​បង្ក​ផល​វិបាក​ដល់​អ្នក​នយោបាយ​ប្រ​ឆាំង​នៅ​ក្នុង​ស្រុក​ទៅ​វិញ​ទេ​។ ​នេះ​បើ​តាម​លោក ​សុខ ​ឥសាន​។​ អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ រូបនេះ បាន​ព្រមាន​ថា ​គណ​បក្ស​ភ្លើង​ទៀន​នឹង​ត្រូវ​រំលាយ​កាន់​តែ​ឆាប់​ ដោយសារ​តែ​សកម្មភាព​របស់​អ្នក​នយោបាយ​ប្រឆាំង​នៅក្រៅ​ប្រទេស​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

សកម្ម​ភាព​របស់​ក្រុម​ប្រឆាំង​នៅក្រៅ​ប្រទេស​ប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ ​គឺ​មាន​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត​ ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​ដែល​នៅ​កៀក​នឹង​លោក ​សម រង្ស៊ី។​ បាតុកម្មនៅ​ថ្ងៃអាទិត្យ​៩កក្កដា​នោះ ​ក្រៅពី​រំឭក​ខួប​លោក ​កែម​ ឡី​ ក្រុម​បាតុករ​ បាន​ធ្វើ​រូប​សំណាក​លោក ​ហ៊ុន​ សែន​ផ្តួល​ទៅ​នឹង​ដី  ដោយ​នាំ​គ្នា​ដើរជាន់​ក ​ហើយ​លើក​ដាក់​ក្នុង​មឈូស​ រោយ​អំបិល​ ដើម្បី​យក​ទៅ​ដុត​ចោល​។

បាតុ​កម្ម​នេះ​ត្រូវ​បាន​លោក ​អេង ​ឆៃអ៊ាង ​និង​លោកស្រី មូរ​ សុខហួរ​ លើក​ឡើង​ថា​ ជា​សារ​ប្រាប់​ទៅ​អន្តរជាតិ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ ទៅ​នឹង​ការ​បោះ​ឆ្នោត​នៅថ្ងៃទី​២៣​កក្កដា​ខាង​មុខ​ ហើយ​ដែល​នាំឲ្យមាន​ការ​ធ្វើ​យុទ្ធនា​ការ​គូស​សន្លឹក​ឆ្នោត​ចោល​។

ចំណែក ​នៅ​តាម​ហ្វេស​ប៊ុក​វិញ ​លោក​ សម​ រង្ស៊ី ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់​ៗ​គ្នា​មក​នេះ​ហាក់​ដូច​ជា​រុញ​ឲ្យ​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​ទៅ​គូស​សន្លឹក​ឆ្នោត​ចោល ដែរ​។

សម្រាប់ លោក ​សុខ ឥសាន ​សកម្ម​ភាព​នេះ​គឺ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ​ហើយ​ថា​ គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ទឹក​ចិត្ត​របស់​ពលរដ្ឋ​​មិន​ឲ្យ​ពួកគេ​ចេញ​ទៅ​បោះ​ឆ្នោត​នោះដែរ​។

ផ្ទុយ​ទៅវិញ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំ​ណាច​ព្រមាន​ថា ​ការ​ធ្វើ​សកម្ម​ភាព​របស់​ក្រុម​អ្នក​នយោបាយ​ប្រ​ឆាំង​នៅ​ក្រៅ​ប្រ​ទេស​នឹង​រុញ​ឲ្យ​មាន​ការ​រំលាយ​គណ​បក្ស​ភ្លើង​ទៀន​ដែល​នៅ​ក្នុង​ស្រុក​កាន់​តែ​ឆាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ