អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណ​បក្ស​ភ្លើង​ទៀន​៖​ ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​២​នាក់​ទៀត​របស់​បក្ស​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិ​ធម៌

គណ​បក្ស​ភ្លើង​ទៀន​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដោយ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សមាជិក​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​«ញុះញង់​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល»​។ ​គណ​បក្ស​ជំទាស់​នេះ ​ចាត់​ទុក​ការ​​ចាប់​ឃុំ​ខ្លួន​សមាជិក​២នាក់​ទៀត​របស់​បក្ស​នេះថា​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ ខណៈ​គណ​បក្ស​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ផង​នោះ​។​ 

គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយ​ ដោយអំពាវនាវឲ្យដោះលែងសមាជិក២នាក់ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថា«ញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល»។
គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយ​ ដោយអំពាវនាវឲ្យដោះលែងសមាជិក២នាក់ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថា«ញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល»។ © FB
ផ្សាយពាណិជ្ជកម្ម

គណបក្សភ្លើងទៀន​បានកត់​សំគាល់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន​នៅថ្ងៃទី១៦​កក្កដាថា បើទោះ​បីជា​គណបក្សនេះ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះឆ្នោត​ក៏ដោយ​ ក៏សកម្មជន​ និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅតែ​បន្ត​រងការ​គៀប​សង្កត់ ការគំរាមកំហែង ក្នុង​ការ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់ និង​រដ្ឋធម្មនុញ្ញ។

ការ​កត់សំគាល់នេះធ្វើ​ឲ្យ​ភ្ជាប់​នឹងការ​អំពាវនាវឲ្យ​ដោះលែង​សមាជិក​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ១៤កក្កដា ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​«ញុះញង់​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល»​។

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើង​ទៀន២រូបនេះ ដែល​ត្រូវបាន​ចាប់​ខ្លួននោះ គឺលោក លី រី ជាសមាជិកគណកម្មាធិការនាយក និង លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ លោក ប៊ុន ខេត បានចេញ​វីដេអូ​សុំទោស​ លោក ហ៊ុន សែន និង​ទម្លាក់​កំហុសដាក់​លោក សម រង្ស៊ី ខណៈ​តុលាការ​សម្រេចឃុំខ្លួន​ក្រោមបទ​ចោទ​ប្រកាន់​«ញង់ញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។

លោក ហ៊ុន សែន តាម​រយៈ​តេឡេក្រាម បានចោទ​សួរទៅគណបក្ស​ភ្លើងទៀនថាត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ ខណៈសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់លោក សម រង្ស៊ី ផងនោះ។

លោក សម រង្ស៊ី ដែលជាអ្នក​ជំរុញឲ្យពលរដ្ឋគូសសន្លឹក​ឆ្នោត​ចោល បានអះអាងថា ការខ្វែងចោលសន្លឹកឆ្នោតចោលនៅថ្ងៃ ២៣ កក្កដា ដើម្បីប្រឆាំងរបបផ្តាច់ការ ដែលរារាំងមិនឲ្យគណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ