អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប ពិន័យប្រាក់និងលុបឈ្មោះ លោក សម រង្ស៉ី និងអ្នកប្រឆាំង១៦នាក់ទៀតពីបញ្ជីបោះឆ្នោត និងសិទ្ធិឈរឈ្មោះពី២០ដល់២៥ឆ្នាំ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃចន្ទម្សិលមិញ បានសម្រេចលុបឈ្មោះ លោក សម រង្ស៊ី រួមនឹងសកម្មជនប្រឆាំង១៦នាក់ផ្សេងទៀតចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតម្នាក់ៗចាប់ពី ២០ទៅ ២៥ឆ្នាំ និងបានពិន័យប្រាក់ពី១០ ទៅ២០លានរៀលផងដែរ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចលុបឈ្មោះ លោក សម រង្ស៊ី រួមនឹងសកម្មជនប្រឆាំង១៦នាក់ផ្សេងទៀតចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតម្នាក់ៗចាប់ពី ២០ទៅ ២៥ឆ្នាំ និងបានពិន័យប្រាក់ពី១០ ទៅ២០លានរៀលផងដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចលុបឈ្មោះ លោក សម រង្ស៊ី រួមនឹងសកម្មជនប្រឆាំង១៦នាក់ផ្សេងទៀតចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតម្នាក់ៗចាប់ពី ២០ទៅ ២៥ឆ្នាំ និងបានពិន័យប្រាក់ពី១០ ទៅ២០លានរៀលផងដែរ។ © Internet
ផ្សាយពាណិជ្ជកម្ម

ការសម្រេចរបស់ គ.ជ.ប ដូច្នេះ គឺដោយយោងទៅលើបណ្តឹងរបស់គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញពីបទធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។

នៅក្នុងបទចោទធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត លោក សម រង្ស៊ី ប្រធានស្តីអតីតគណបក្សសង្គ្រោះជាតិត្រូវបាន គ.ជ.ប ពិន័យប្រាក់ចំនួន ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល២៥ឆ្នាំ។

ដោយឡែកអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនប្រឆាំងចំនួន១៦នាក់ផ្សេងទៀត ម្នាក់ៗបានរងនូវការពិន័យចំនួន១០លានរៀល និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតរយៈពេល ២០ឆ្នាំដូចៗគ្នា។

អ្នកដែលត្រូវ គ.ជ.ប ចាត់វិធានការច្បាប់ទាំងនោះរួមមាន លោកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក នុត រំដួល លោក សោ ចាន់ដេត លោក គង់ សភា លោក គឹម សុខ លោក ឆាំ ឆានី លោក​ សេង ម៉េងប៊ុនរ៉ុង ជាដើម។ ការសម្រេចរបស់ គ.ជ.ប ដាក់ពិន័យទៅលើលោក សម រង្ស៊ី និងអ្នកនយោបាយប្រឆាំងទាំង១៦នាក់ គឺពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។ លោក សម រង្ស៊ី ក៏ដូចជាអ្នកនយោបាយប្រឆាំងផ្សេងទៀត មិនឃើញមានប្រតិកម្មអ្វីតបតចំពោះចំណាត់ការរបស់ គ.ជ.ប ទេ មកទល់ពេលនេះ។

សូមរំលឹកថា លោក សម រង្ស៊ី និងសកម្មជននយោបាយផ្សេងទៀត ដែលនិរទ្ទេសខ្លួននៅក្រៅប្រទេស បានធ្វើការឃោសនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬក៏ជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែរ តែគូសសន្លឹកឆ្នោតចោល។ សកម្មភាពនេះ ត្រូវគេកត់សម្គាល់ថាបានធ្វើឡើងចាប់តាំងពីគណបក្សភ្លើងទៀន ត្រូវគេផាត់ចោលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ