អានតួអត្ថបទ

តំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិចជាប់ឆ្នោតភាគច្រើនគឺវ័យក្មេង

លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ទី​២៣​កក្កដា ​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​៥​សីហា​នេះ​។​ ក្នុង​ចំ​ណោម​តំណាង​រាស្ត្រ​ទាំង​១២៥​នៅ​រដ្ឋ​សភា​ គឺ​មាន​កៅ​អី​ចំនួន​១២០​បាន​ទៅ​លើ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​និង​នៅ​សល់​៥​កៅ​អី​ទៀត​បាន​ទៅ​លើ​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​។​ គណ​បក្ស​រាជា​និយម​មួយ​នេះ ​ទើប​ស្គាល់​កៅ​អី​តំណាង​រាស្ត្រ​ឡើង​វិញ​នៅ​អាណត្តិ​ទី៧​នេះ​ បន្ទាប់​ពី​មិន​ជាប់​ឆ្នោត​ចំនួន​ពីរ​អាណ្តត្តិ​ជាប់​ៗ​គ្នា ​តាំង​ពី​ឆ្នាំ​២០១៣ ​និង​២០១៨​។​ ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​អស់​គឺ​លោក ញឿន​ រ៉ាដែន ​វ័យ​ក្មេង​ជាង​គេ​បំផុត​គឺ​៣៧​ឆ្នាំ​។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ © គណបក្សហ្វ៊ុនស៊ិនប៉ិច
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍នៅថ្ងៃនេះ គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បានទទួល​ស្គាល់​នូវលទ្ធផល​បោះឆ្នោត​នេះ ដោយសារតែ​មានអ្នកបោះឆ្នោត​ឲ្យ​ជិត​១លាននាក់ ទើបទទួលបានកៅអីតំណាង​រាស្ត្រ​ចំនួន៥អាសនៈ។

ជាការកត់សំគាល់​ ការ​ដែលគណបក្ស​រាជានិយម​ដែល​ធ្លាក់​ដល់​សូន្យ​កៅអីតំណាងរាស្ត្រ​ពីអាណត្តិ​ជាប់គ្នា ហើយ​ទើប​ស្គាល់​កៅអីតំណាង​រាស្ត្រឡើងវិញ​នៅពេលនេះ គឺ​បង្ហាញថា បេក្ខជន​ដែលជាប់​ឆ្នោត​ភាគ​ច្រើន​ក្នុង​ចំណោម​៥​អសនៈនោះគឺជាយុវជន។

ព្រះអង្គម្ចាស់​ នរោត្តម ចក្រាវុធ បុត្រា ជាព្រះប្រធានបក្ស និងជាបុត្រាសម្តេច ក្រុម​ព្រះ ជាប់ជាតំណាង​រាស្ត្រ​មណ្ឌលភ្នំពេញ ដែលមានវ័យ៥៣ឆ្នាំ ខណៈ​ដែល ​លោក ញឿន រ៉ាដែន ជាអ្នក​នាំពាក្យ​គណបក្ស​នេះ​មានវ័យ​ក្មេងជាងគេបំផុត​ក្នុងបញ្ជីតំណារា​ស្ត្រ​អាណត្តិនេះ គឺ៣៧​ឆ្នាំ ជាប់តំណាងរាស្ត្រ​មណ្ឌល​កំពង់​ចាម​។

ក្រៅពីនោះ​តំណាងរាស្ត្រ​៣រូបទៀត​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គឺលោក នាង ចាន់ណាក់ វ័យ​៤០​ឆ្នាំ ជាប់​តំណាង​រាស្ត្រ​នៅមណ្ឌលកំពង់ធំ។ លោក គង់ បណ្តូល វ័យ ​៤៨ ជាប់តំណាងរាស្ត្រមណ្ឌលកណ្តាល និង​លោក ភឹម រ៉ុង វ័យ ៥២ ឆ្នាំជាប់នៅជាប់តំណារង​រាស្ត្រ​មណ្ឌល​ព្រៃវែង។

ការ​ដែលគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច  បានជាប់​កៅអីតំណាង​រាស្ត្រ​ឡើងវិញ​នៅពេល​នេះ គឺ​អាចដោយ​សារតែ​​គណបក្ស​នេះ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្សថ្មី​ដែលជាយុវជន​។ ម្យ៉ាង​ទៀតក៏ដោយសារតែ​គណបក្ស​ភ្លើងទៀន ដែលបក្សប្រឆាំង​ធំមួយនៅកម្ពុជា​មិន​ត្រូវបាន​អនុញ្ញាឲ្យ​ចូល​រួម​ប្រកួត។ នេះបើតាមអ្នក​វិភាគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ