អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត អាចនឹងត្រូវអ្នកធ្វើជំនួញទទួលស្វាគមន៍នៅទីក្រុងញូវយ៉ក

លោក ​ហ៊ុន ​ម៉ាណែត ​ដែល​នឹង​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពីឪពុក ​នៅ​ចុង​ខែ​នេះ ​អាច​នឹង​ត្រូវ​បាន​គេ​ទទួល​ស្វាគមន៍​នៅ​ទី​ក្រុង​ទី​ញូវ​យ៉ក​ ជា​ទី​ដែល​មាន​រៀប​ចំ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ ​(UNGA)​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​។​ ប៉ុន្តែ​អ្នក​ដែល​ប្រកាស​ថា​នឹង​ទទួល​ស្វាគមន៍​នោះ ​គឺ​ជា​ក្រុម​អ្នក​វិនិយោគ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យទ័រ​ស្រង់​សំដី​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី​៥ សីហា ២០២៣​។

លោក ហ៊ុន ម៉ាណែត និង​ឯកអគ្គរដ្ឋទូតអាមេរិក កន្លងមក
លោក ហ៊ុន ម៉ាណែត និង​ឯកអគ្គរដ្ឋទូតអាមេរិក កន្លងមក © hun manet
ផ្សាយពាណិជ្ជកម្ម

លោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួល លោក ហ៊ុន ម៉ាណែត។ ពួកគេសង្ឃឹមថា នេះជាការបើក​ទំព័រ​ថ្មី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ។ ប៉ុន្តែវាមិនមែនជាទំព័រថ្មីទាំងស្រុងទេ ដោយសារថា នេះមិនមែនជាឪពុករបស់គាត់។

បើតាម​អតីតអ្នកការទូតអាមេរិកប្រចាំប្រទេសវៀតណាមជិតខាងរបស់កម្ពុជារូបនេះ​ លោក​នឹង​នាំនាយកប្រតិបត្តិ នាយកប្រតិបត្តិជាន់ខ្ពស់ ដែលចាប់អារម្មណ៍មកកម្ពុជា ឲ្យ​ស្គាល់លោក​ ហ៊ុន ម៉ាណែត ហើយថាប្រហែលជាចង់ទទួលបានទស្សនៈពីមេដឹកនាំថ្មីរូបនេះ។

ថ្មីៗនេះ កម្ពុជាបានស្នើសុំសហរដ្ឋអាមេរិកឱ្យផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ GSPឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា ក្រោយដកហូតកាលពីឆ្នាំ២០២០ ខណៈអ្នកជំនាញអះអាងថា ការបាត់GSP ធ្វើឱ្យទំនិញកម្ពុជា​ដែលនាំចេញទៅសហរដ្ឋអាមេរិកខាតបង់ច្រើន។

វ៉ាស៊ីនតោន ចេញ​សេចក្តី​ថ្លែងការណ៍​មិនទទួល​ស្គាល់​ការ​បោះឆ្នោត​នៅកម្ពុជា​ថ្មីៗនេះឡើយ ដោយ​ថា ការ​បោះឆ្នោត​មិន​សេរី ឬ​យុត្តិធម៌ ដោយសារតែ​បក្សប្រឆាំង​ត្រូវបាន​រារាំង​មិនឲ្យ​ឡើង​សង្វៀន។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សំដីមកផ្សាយដោយ​រ៉យទ័រថា ការបង្កើតរដ្ឋាភិបាលថ្មី គឺជាឱកាសមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ជំហរអន្តរជាតិរបស់កម្ពុជា។ ប៉ុន្តែ​នៅ​សង្កត់ធ្ងន់ថា មធ្យោបាយដែលអាចធ្វើបានរួមមាន "ការស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ចប់ការកាត់ក្តីបែបនយោបាយ បង្វែរការផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាល និងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកឡើងវិញ និងដំណើរការដោយគ្មានការជ្រៀតជ្រែក"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ