អានតួអត្ថបទ

គណបក្សខ្មែររួបរួមជាតិអំពាវនាវឲ្យរដ្ឋាភិបាលថ្មីបើកលម្ហប្រជាធិបតេយ្យឡើងវិញ

គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​ដែល​ជា​បក្ស​ប្រ​បាច់​បញ្ចូល​គ្នា​ដោយ​លោក​ ញឹក​ ប៊ុន​ឆៃ​ និង​ លោក ​យ៉ែម ​បុញ្ញឬទ្ធិ មក​ពី​គណ​បក្ស​កម្ពុជា​និយម ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ថ្មី​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្ត្រីថ្មី​ បើក​លម្ហ​ប្រជា​ធិប​តេយ្យ​ឲ្យ​ទូលាយ ​គោរព​សិទ្ធិ​មនុស្ស ​និង​ផ្សះ​ផ្សាជាតិ​ជាដើម​។​ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​៥​សីហា ​ដែល​គណ​បក្ស​នេះ​មិន​បាន​ជាប់​កៅ​អី​តំណាង​រាស្ត្រ​មួយ​នេះ​ ក៏​បាន​ទទួល​យក​នូវ​លទ្ធ​ផល​បោះ​ឆ្នោត​នេះ​ដែរ​។

ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ
ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ © ញឹក ប៊ុនឆៃ
ផ្សាយពាណិជ្ជកម្ម

បើតាមគណបក្ស​​ដែល​បែកចេញពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិចនេះ ដំណើរ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី២៣​កក្កដា គឺបានប្រព្រឹត្តិទៅ​ដោយ​គ្មាន​ហិង្សា ដោយ​សន្តិវិធី តាំងពីថ្ងៃចាប់​ផ្តើម​ឃោសនារហូត​ដល់​ថ្ងៃ​បញ្ចប់​បោះឆ្នោត។ ប៉ុន្តែគណបក្សខ្មែរ​រួបរួមជាតិ ក៏បានសំដែងការ​ខកចិត្តដែរ ដែល​ខ្លួន​មិនទទួលបាន​កៅអីតំណាងរាស្ត្រមួយសូម្បីតែមួយ បើទោះបីជាអះអាងថា មានការចូលឃោសនាពីប្រជាពលរដ្ឋយ៉ាង​ច្រើន​កុះករ​ក្តី។

សូមបញ្ជាក់ថា គណបក្ស​ខ្មែរ​រួបរួមជាតិ​មិនដែលធ្លាប់​ស្គាល់កៅអីតំណាងរាស្ត្រ​ម្តងនៅឡើយទេ តាំងពីគណបក្ស​នេះបង្កើតឡើងមក បន្ទាប់ពីចែក​ផ្លូវជាពីរជាមួយគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច។ ប៉ុន្តែ​ក្រោយ​ចែក​ផ្លូវគ្នាដើរ គណបក្សរាជានិយម ហ្វ៊ុន​ស៊ិនប៉ិច ទើបបាន​ស្គាល់​កៅ​អី​តំណាង​រាស្ត្រ​ឡើង​វិញ​នៅ​អាណត្តិ​ទី៧​នេះ​ បាន​៥អាសនៈ បន្ទាប់​ពី​មិន​ជាប់​ឆ្នោត​ចំនួន​ពីរ​អាណ្តត្តិ​ជាប់​ៗ​គ្នា ​តាំង​ពី​ឆ្នាំ​២០១៣ ​និង​២០១៨​។

ទោះជាយ៉ាងណា គណបក្សខ្មែររួបរួមជាតិ​ទទួលបាន​សន្លឹក​​​ឆ្នោត​ឈរនៅលេខរៀងទី៣ នៃលទ្ធផល​បោះឆ្នោត​ថ្ងៃទី២៣កក្កដា កន្លងមក គឺបន្ទាប់ពីគណបក្សហ្វ៊ុនស៊ិនប៉ិច តែនៅដាច់​ឆ្ងាយពីគណបក្សប្រជាជនកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ