អានតួអត្ថបទ

ចិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ធន​ធាន​ជល​ផល​៤​ប្រភេទ​ពី​កម្ពុជា

ថ្មីៗ​នេះ​រដ្ឋ​បាល​គយ​នៃ​ប្រទេស​ចិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​«បញ្ជី​ឈ្មោះ​ប្រទេស​ឬ​តំបន់​និង​ប្រភេទ​ជល​ផល​ដែល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ រួម​មាន​ បង្កង​ប៉ាក​ អន្ទង់​ ត្រីដំរី​ និង​ខ្យង​។​ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​ចិន​នៅ​ថ្ងៃ​ទី​៧​សីហា​។​ ការ​នាំ​ចេញ​ធន​ធាន​ជល​ផល​ទាំង​នេះ​គឺ​តាម​រយៈ​ក្រុម​ហ៊ុន​ខ្មែរ​ Cambodian Tienit International Trading​។​ លោក​ សុខ​ រ៉ាដែន ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល ​សមាគម​វារីវប្បករ​កម្ពុជា​ ចាត់​ទុក​ថា​នេះជា​ដំណឹង​ល្អ​ តែ​ថា​ ត្រូវ​មាន​ការ​ធា​នាច្បាស់​លាស់​ក្នុង​ការ​បញ្ជា​ទិញ ​ទាំង​តម្លៃ ​និង​បរិមាណ ​ដើម្បី​ឲ្យ​អ្នក​ចិញ្ចឹម​មាន​ទំនុក​ចិត្ត​។

ជលផលដែលអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង
ជលផលដែលអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ