អានតួអត្ថបទ

ការ​បដិសេធ​សុំ​ជួប​សកម្មជន​៖​ មេធាវី​ថា​ចៅក្រម​សាលាដំបូង​ភ្នំពេញ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២ ​ខែ​សីហា ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើងទៀន ​ដែលដឹកនាំ​ដោយ​លោក ​រ៉ុង ឈុន ​អនុ​ប្រធាន​គណបក្ស​ចូលជួប​សកម្មជន​ ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ​និង​ពន្ធនាគារ​ PJ ​។នៅក្នុង​លិខិត​របស់​លោកស្រី ​យី សុខវួច ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ភ្នំពេញ ​លើកឡើង​ថា​សំណុំរឿង​សកម្មជន​ទាំង​៤​នាក់​ខាងលើ​កំពុង​ស្ថិតនៅ​ក្នុង​ចំណាត់ការ​ស៊ើបសួរ​ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ​ហេតុនេះ​ការចូលជួប​សួរ​សុខទុក្ខ ​អាច​អនុញ្ញាត​ឲ្យតែ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវចោទ ​និង​ក្រុមគ្រួសារ​ជន​ត្រូវចោទ ​ដែល​មិនទាក់ទង​នៅក្នុង​រឿង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នកដទៃ​ផ្សេងទៀត ​ការចូលសួរ​សុខទុក្ខ​អាច​អនុញ្ញាត​ឲ្យបាន​ក្រោយពី​ចៅក្រម​បានបំពេញ​កិច្ច​ចាំបាច់​មួយ​ចំនួន​សិន​។ នេះបើតាម​ការ​បញ្ជាក់​របស់​ចៅក្រម​ស៊ើបសួរ​។​ក៏ប៉ុន្តែ​លោក ​សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ​ដែលរង​នូវការ​ចោទប្រកាន់​ពីបទ​ញុះញង់​ទាក់ទង​នឹង​ការគូស​សន្លឹកឆ្នោត​ចោល​កាលពី​ពេល​កន្លងទៅ​នេះ ​បាន​ហៅការ​ហាមប្រាម​របស់​ចៅក្រម​ស៊ើបសួរ​ថា​ជាការ​រំលោភ​ទៅលើ​សិទ្ធិ​ជន​ត្រូវចោទ ​ដែលត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ​និង​កតិការ​សញ្ញា​អន្តរជាតិ​ ខណៈ​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​ផងដែរ​។ សូមស្តាប់​លោក​មេធាវី ​សំ សុគង់​៖

សកម្មជនបក្សប្រឆាំងរងការចោទញុះញង់ឲ្យគូសសន្លឹកឆ្នោតចោល
សកម្មជនបក្សប្រឆាំងរងការចោទញុះញង់ឲ្យគូសសន្លឹកឆ្នោតចោល © rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ