អានតួអត្ថបទ

មន្ត្រីបក្សប្រឆាំងដែលចុះចូលមួយចំនួនត្រូវបានតែងតាំងជាទីប្រឹក្សាដែលគ្មានស្ថាប័នជាក់លាក់

ក្រុម​មន្ត្រី​បក្ស​ប្រ​ឆាំង​ដែល​ចុះចូលជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​មុន​បោះ​ឆ្នោត​ ទាំង​ស្ម័គ្រចិត្ត​ និង​ ខ្លះអះ​អាង​ថា ​ត្រូវ​បាន​គេ​បង្ខំ​នោះ ​គឺ​ត្រូវ​បាន​ផ្តល់​តំណែង​ជា​ទី​ប្រឹក្សា​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន​ ម៉ាណែត​។​ នេះ​បើ​តាម​បញ្ជី​ឈ្មោះ​ទី​ប្រឹក្សា​រដ្ឋាភិបាល​ដែល​ចំនួន​៣៦៣​រូប​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦​សីហា​។

លោក ស ឡុងដេត ពេលនៅជាមួយបក្សភ្លើងទៀន
លោក ស ឡុងដេត ពេលនៅជាមួយបក្សភ្លើងទៀន © Facebook
ផ្សាយពាណិជ្ជកម្ម

អតីត​សមា ​ជិក​គណ​បក្ស​ភ្លើង​ទៀន​ដែល​ទៅ​ចុះ​ចូល​ដូច​ជា​ លោក​ កែត​ ឃី​ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សារដ្ឋា​ភិបាល ​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​ ខណៈ​អតីត​ប្រធាន​ក្រុម​ការ​ងារ​រាជធានី​ភ្នំពេញ​មួយ​រូប​គឺ​លោក​ ស ឡុងដេត​ ត្រូវ​បានតែង​តាំង​ជា​ទីប្រឹក្សា​ មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខា​ធិការ​។​ លោក ​ស ​ឡុងដេត​ បាន​សម្រេច​ចិត្តចុះ​ចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច​បន្ទាប់​ពី​មាន​ការ​តាម​ចាប់​ខ្លួន​មិន​ឲ្យ​រត់​គេច​ទៅ​ក្រៅ​ប្រទេស​។

ចំ​ណែក​អតីត​តំណាង​រាស្ត្រ​នៃ​អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះជាតិ​ដូច​ជា ​លោក​ ជីវ​ កត្តា​ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹ​ក្សា​រដ្ឋាភិ​បាល ​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្ត្រី ​ខណៈ​អតីត​សមាជិក​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិផ្សេងទៀត​រួម​មាន​លោក​ កង​ គឹមហាក់​ លោក​ ដាំ សិទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ខឿយ ស៊ីនឿន ​ត្រូវ​បាន​តែង​តាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​។

​អ្នក​វិភាគ ​កត់​សំគាល់​ថា ​តំណែង​ទីប្រឹក្សា​ទាំង​នោះ ​មួយ​ចំនួន​គឺ​មិន​មាន​កន្លែង​អង្គុយ​ធ្វើ​ការ​ជាក់​លាក់​នោះ​ឡើយ ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ