អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត ទុក​ពេល​មួយ​សប្ដាហ៍​ឲ្យ​រដ្ឋមន្ត្រី​បែងចែក​ការងារ​ទៅ​ថ្នាក់​ក្រោម​ឲ្យ​បាន​ឆាប់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​នេះ បាន​ប្រកាស​ទុក​ពេល​មួយ​សប្ដាហ៍​ឲ្យ​បណ្ដា​រដ្ឋមន្ត្រី​របស់​លោក​បែងចែក​ការ​ងារ​ទៅ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ឲ្យ​បាន​ឆាប់​ដើម្បី​ប្រសិទ្ធិភាពការងារ​រួម។ ក្រៅ​ពី​ដាស់​តឿន​ឲ្យ​ពន្លឿន​ការងារ​លោក ហ៊ុន ម៉ាណែត ក៏​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ឲ្យ​ប្រយ័ត្ន​ប្រយែងក្នុង​ការ​បែងចែក​ការងារ​ឱ្យ​បានច្បាស់​លាស់​រវាង​ការងារ​នយោបាយ និង​ការងារ​បច្ចេ​កទេស ដោយ​ឈរ​ទៅលើ​គុណ សម្បត្តិ ស្នាដៃ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © HMN
ផ្សាយពាណិជ្ជកម្ម
01:34

HUN MANET BY HONG

សូមស្ដាប់លោក ហ៊ុន ម៉ាណែត 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ