អានតួអត្ថបទ

សាស្ត្រាចារ្យ លន់ បូរី ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីឆបោកក្លែងបន្លំឯកសារសាធារណៈ

លោកសាស្ត្រាចារ្យ​ លន់ បូរី ដែលភាគច្រើនស្គាល់ថាជាគ្រូបង្វឹកពី​ភាពជោគជ័យ​ ត្រូវបាន​កងកម្លាំង​អាវុធហត្ថ​ចាប់ខ្លួននៅថ្ងៃទី​២ ខែកញ្ញា​​នេះ​ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឱ្យឃុំខ្លួន ចុះថ្ងៃទី១៨ ខែសីហា​ លោក លន់ បូរី កំពុងរងបទចោទ​ប្រកាន់​ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។

លោក លន់ បូរី ភាគច្រើនត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ស្គាល់ថាជាគ្រូបង្វឹកពីភាពជោគជ័យ និងជាស្ថាបនិកម្នាក់នៅក្រុមហ៊ុន (E-School Cambodia) ដែលជាក្រុមហ៊ុនមួយ ជួយខាងបច្ចេកទេសក្នុងការអប់រំតាមអនឡាញ អំឡុងនៃវិបត្តិកូវីដ១៩។
លោក លន់ បូរី ភាគច្រើនត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ស្គាល់ថាជាគ្រូបង្វឹកពីភាពជោគជ័យ និងជាស្ថាបនិកម្នាក់នៅក្រុមហ៊ុន (E-School Cambodia) ដែលជាក្រុមហ៊ុនមួយ ជួយខាងបច្ចេកទេសក្នុងការអប់រំតាមអនឡាញ អំឡុងនៃវិបត្តិកូវីដ១៩។ © សហការី
ផ្សាយពាណិជ្ជកម្ម

លោកសាស្ត្រាចារ្យ លន់ បូរី នៅថ្ងៃទី​២ ខែកញ្ញានេះ ត្រូវបាន​​កងកម្លាំងអាវុធហត្ថចាប់ខ្លួន តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះគឺដោយសង្ស័យថា លោកសាស្ត្រាចារ្យ លន់ បូរី មានពាក់ព័ន្ធ​ករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ ចៅក្រមស៊ើ​បសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ លន់ បូរី ទៅមណ្ឌលអប់រំកែប្រែទី១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

លោក លន់ បូរី ភាគច្រើនត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម ​Facebook ស្គាល់ថា​ជាគ្រូបង្វឹកពី​ភាពជោគជ័យ និងជាស្ថាបនិកម្នាក់នៅ​ក្រុមហ៊ុន​ ​(E-School Cambodia) ​ដែល​ជា​ក្រុមហ៊ុន​មួយ ​ជួយ​ខាង​បច្ចេកទេស​ក្នុង​ការ​អប់រំ​តាម​អនឡាញ ​អំឡុងនៃវិបត្តិ​​កូវីដ១៩​។

យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ E-School Cambodia បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា នេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គល លន់ បូរី មិនជាប់ទាក់ទងនឹងសាលានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ