អានតួអត្ថបទ

លោកស្រី ឆាយ ស៊ីវលីន៖ ករណីឆបោកនិងចាប់ជំរិតក្នុងកម្ពុជា ពិតជារំនាំងរាំងខ្ទប់លំហូរទេសចរចិន

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃសុក្រនេះ លោកស្រី​ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា​ បានឯកភាពថា ករណីឆបោកនិងចាប់ជំរិតក្នុងប្រទេសកម្ពុជា ពិតជារនាំងមួយរាំងខ្ទប់លំហូរទេសចរចិនមកកម្ពុជា ក្រោយករណីទាំងនេះ ត្រូវបានផ្សព្វផ្សាយដល់សាធារណជនចិនទាំងមូល។ ទន្ទឹមគ្នានេះ លោកស្រីគូសបញ្ជាក់ដែរថា លំហូរទេសចរចិនមកកម្ពុជា បច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយ ខណៈអ្នកដំណើរភាគច្រើនមកកម្ពុជា គឺដើម្បីបំពេញបេសកកម្មការងារប៉ុណ្ណោះ ដោយមិនមែនក្នុងគោលដៅទេសចរសុទ្ធសាធឡើយ។ ការបញ្ជាក់ពីលោកស្រី ឆាយ ស៊ីវលីន យ៉ាងដូច្នេះ ធ្វើឡើងនៅចំពោះមុខកាសែតជប៉ុនNikkei Asia ដែលបានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «កេរ្តិ៍ឈ្មោះកម្ពុជាជាជម្រកនៃបទល្មើសឆបោក គឺជារនាំងលំហូរទេសចរចិនមកកម្ពុជា»។

ជនជាតិចិន ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនក្នុងករណីជំរិតទារប្រាក់
ជនជាតិចិន ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនក្នុងករណីជំរិតទារប្រាក់ © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ